ព័ត៌មានជាតិ
ភ្នំពេញ ផ្តាច់សេវាកម្មអ៊ីនធឺណិតនៅកន្លែងអាជីវកម្ម
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៉ិនធើណេត វិស័យព័ត៌មាន នៅភូមិសាស្រ្តរាជធានីភ្នំពេញជាបណ្តោះអាសន្ន ដោយចាប់អនុវត្តពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ ការឆ្លង និងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ខណៈដែលព្រឹត្តិការណ៍នេះ មិនទាន់ បានបិទបញ្ចប់នៅឡើយ និងស្របពេលដែល ថ្មីៗនេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានឆ្លងចេញពីទីតាំងអាជីវកម្មវិស័យនេះផងដែរ។

ការសម្រេចបែបនេះដោយសារ បច្ចុប្បន្ន ស្ថានភាពនៃការឆ្លង និងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” មិនទាន់ បានបិទបញ្ចប់នៅឡើយ ហើយថ្មីៗនេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានឆ្លងចេញពីទីតាំងអាជីវកម្មវិស័យនេះ ផងដែរ។

សេចក្តីជូនដំណឹងបញ្ជាក់ថា “ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការអាជីវកម្មសេវាអឺនធើណេត វិស័យព័ត៌មាន នៅភូមិសាស្រ្តរាជធានីភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី”៕

អត្ថបទ៖ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


