ព័ត៌មានជាតិ
៥ ឆ្នាំ ក្រសួងអប់រំ បង្កើនកម្មវិធីផ្តល់អាហារតាមសាលារៀនជាង ១ ពាន់សាលា មានសិស្សប្រមាណ ៣០ ម៉ឺននាក់
ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើនកម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជាប្រមាណជាង ១ ពាន់សាលា ក្នុងខេត្តចំនួន ១០ និងមានសិស្សទទួលផលប្រមាណ ៣០ ម៉ឺននាក់ ដើម្បីចូលរួមលើកកម្ពស់សុខភាព ក៏ដូចជាកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សានុសិស្សផងដែរ។

ថ្លែងបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការផ្តល់អាហារតាមសាលារៀន ឆ្នាំ ២០២៤-២០៣៥ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមហើយគិតចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២៤ កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន ១០ និងមានសិស្សទទួលផលប្រមាណ ៣០០,០០០ នាក់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា នៅក្នុងឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅតាមសាលារៀនគោលដៅចំនួន ៥៥៣ សាលា ក្នុងខេត្តចំនួន ១០ និងមានសិស្សទទួលផលចំនួន ១៥៣,៥៨៦ នាក់។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ការផ្តល់អាហារដែលមានអាហារូបត្ថម្ភនៅតាមសាលារៀននេះ មានសារៈសំខាន់ណាស់សម្រាប់ផ្នែកសុខភាព ការអប់រំ ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់កម្ពុជាដូចជា ជួយបង្កើនអត្រាសិស្សចុះឈ្មោះចូលរៀន អត្រាសិស្សរៀនឡើងថ្នាក់ និងកាត់បន្ថយអត្រាសិស្សបោះបង់ចោលការសិក្សាឲ្យនៅកម្រិតទាបផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ជាមួយគ្នានេះដែរ ក្រសួងបានចេញសេចក្ដីណែនាំស្ដីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស៕
អត្ថបទ ៖ សំអឿន

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


