Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបញ្ជាពង្រឹងសមត្ថភាពការិយាល័យអប់រំស្រុក

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងមុខងារសាធារណៈឱ្យធ្វើយ៉ាងណាគិតគូរពង្រឹងនូវសមត្ថភាពរបស់ការិយាល័យអប់រំស្រុកទាំងអស់ដើម្បីជួយដល់មន្ទីរអប់រំជំរុញវិស័យអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចលើកឡើងក្នុងពិធីបិទសន្និបាតក្រសួងអប់រំ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីមើលឃើញថាការិយាល័អប់រំស្រុកមួយចំនួននៅមានកម្រិត ហើយស្រុកខ្លះទៀតពុំមានទាំងការិយាល័យអប់រំផងនោះ។

សម្ដេចថា៖ «មន្ទីរមិនអាចទៅធ្វើការងារទាំងអស់បានទេ! មន្ទីរគ្នាតិចហើយធ្វើការងារផ្នែករដ្ឋបាលគាំទ្រ អ្នកដឹកនាំជួរមុខគឺការិយាល័យស្រុកហ្នឹងឯងជំនាញដែលត្រូវតាមដានការអនុវត្តន៍គោលនយោបាយ ។ [..] យើងត្រូវគិតគូរយ៉ាងហោចណាស់ត្រូវពង្រឹងនូវជំនាញអទិភាពទោះបីយើងមិនអាចពង្រឹងគ្រប់ការិយាល័យក៏ដោយ​ប៉ុន្ដែសុខាភិបាល ហើយនិងអប់រំនេះគឺជាអាទិភាពក្រសួងមុខងារសាធារណៈត្រូវធ្វើការងារនេះបន្ត»។

សម្ដេចបានរម្លឹកពីការធ្វើវិមជ្ឈការ ដែលថាត្រូវធ្វើការផ្ដល់សិទ្ធិ និងការទទួលខុសត្រូវ ដែលត្រូវឱ្យមន្ទីរមានសមត្ថភាព និងថវិកាដើម្បីដឹកនាំការងាររបស់ខ្លួន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម