Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យនីមួយៗ គឺជាការចូលរួមលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្ត្រី និងក្មេងស្រី ក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​ថា ការ​លើក​កម្ពស់​ការងារ​បញ្ជ្រាប​យេនឌ័រ​តាម​វិស័យ​នីមួយៗ គឺជា​ការ​ចូលរួម​លើក​កម្ពស់​ស្ថានភាព ឋានៈ តួនាទី​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និង​អភិបាលកិច្ច ជាពិសេស​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ស្មារតី​បុ​រេ​សកម្ម​នូវ​អនុសាសន៍​គន្លឹះ​មុត​ស្រួច​ទាំង ៨ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី ១១៤ ក្រោម​ប្រធានបទ សិទ្ធ សមភាព និង​ភាព​អង់អាច​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​គ្រប់រូប នៅ​ទីស្តីការ​ក្រសួង​កិច្ច​ការនារី កាលពី​រសៀល​ថ្ងៃ​ទី ៦ ខែ​មីនា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយក​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក-សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់ លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ នៃ​ក្រសួង​កិច្ចការ​នារី ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ដឹកនាំ និង​សម្របសម្រួល ពិសេស​ការ​លើក​កម្ពស់​ការងារ​បញ្ជ្រាប​យេនឌ័រ​តាម​វិស័យ ការ​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ការ​ចូលរួម​លើកកម្ពស់​ស្ថានភាព ឋានៈ តួនាទី​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និង​អភិបាល​កិច្ច ជាពិសេស​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ស្មារតី​បុ​រេ​សកម្ម​នូវ​អនុសាសន៍​គន្លឹះ​មុត​ស្រួច​ទាំង ៨ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​សំណូមពរ​ដល់​ក្រសួង​កិច្ចការ​នារី បន្ត​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត​ក្នុង​ការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី និង​ក្មេង​ស្រី តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរ​មាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ និង​សង្គម​ស៊ីវិល​ទាំងអស់ ក្នុង​ការ​ពង្រីក​វិសាលភាព នៃ​ការ​ផ្តល់​សេវា​ការពារ​ផ្លូវច្បាប់ សេវា​សង្គម ការ​ពង្រឹង និង​បង្កើន​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ ពង្រឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​អប់រំ​សីលធម៌ សុជីវធម៌ ជូន​បុរស ស្ត្រី និង​កុមារ ព្រមទាំង​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​ឱ្យ​ពួកគេ​ក្លាយ​ជា​ធនធាន​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ និង​សក្ដានុពល​ចូលរួម​ពេញលេញ​ក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម និង​ប្រទេស​ជាតិ ឈាន​ទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា និង​រួមចំណែក​ក្នុង​ការ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​នា​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ វិនាទី មុន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងនាំយកអំណោយជូនកងកម្លាំង និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ

មូលដ្ឋានសមុទ្ររាម
ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចធិបតី៖ ប៉ុន្មានឆ្មាំមុនគ្រាន់តែរ៉ាដាចាប់ការហោះចូលស៊ើបការណ៍៍ក៏យើងមិនដឹងផង

កីឡា១០ នាទីutes មុន

លោក​ស្រី​ ចូវ​ សុធារ៉ា​ ​ព្រឹទ្ធាចារ្យ​តាម​ខេត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​សហព័ន្ធ​រៀបចំ​​ការប្រកួត​យុវជន​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មីយ៉ាន់ម៉ា រារាំងមិនឲ្យមានការដឹកជំនួយ យកទៅជួយជនរងគ្រោះដោយរញ្ជួយដី នៅតំបន់ក្រុមប្រឆាំង

កីឡា២២ នាទីutes មុន

ទីបំផុត UEFA ប្រកាសពីការដាក់ពិន័យលើ Rudiger, Mbappe, Ceballos ហើយ

Sokha Hotels

ព័ត៌មានពេញនិយម