ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក
ក្រោយការស៊ើបអង្កេត សមត្ថកិច្ចជំនាញនៃស្នងការនគបាលខេត្តមណ្ឌលគិរី បានឈានទៅដល់ការឃាត់ខ្លួនបុរសវ័យកណ្តាលម្នាក់សង្ស័យជាមេខ្លោងចែកចាយគ្រឿងញៀន ដោយបានរកឃើញថ្នាំញៀន១កញ្ចប់ធំ។

តាមការឱ្យដឹងពីលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុកកោះញែក បានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី កម្លាំងការិយាល័យគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកោះញែក បានឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ត្រង់ក្រុមហ៊ុន ថាចហ្វូត ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ស្រុកកោះញែកខេត្តមណ្ឌលគិរី។
ជនសង្ស័យ មានឈ្មោះ ឌឿ លឿ ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរតៃកុងអេស្ការវើទរ័ ស្រុកកំណើតនៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ន បម្រើការងារបើកគ្រឿងចក្រអេស្ការ នៅក្រុមហ៊ុន ថាច់ហ្វូត។

លោកអធិការស្រុកកោះញែក បានបន្ថែមថា ក្រោយការបង្ក្រាប សមត្ថជំនាញបានរកឃើញថ្នាំញៀន និងសម្ភារៈផ្សេងៗរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ធំ ទូរសព្ទដៃ១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិជាតិខ្មែរ១សន្លឹក កាតចាក់វាក់សាំងកូវីតចំនួន១ កំប៉ុងជ័រពណ៍ខ្មៅដាក់ថ្នាំញៀន១ និងប្រអប់ក្រដាសវេចខ្ចប់១។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងរកឃើញសម្ភារៈផ្សេងៗ បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនស្នងការនគបានលខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕ នេះតាមការបញ្ជាក់បន្ថែមរបស់លោកអធិការស្រុកកោះញែក៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


