Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​កោះកុង បង្កើន​ការផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នៃ​QR Code​ទប់ស្កាតកូវីដ១៩​

បានផុស

នៅ

អាជ្ញាធរ និង​ក្រុមការងារ​ព័ត៌មានវិទ្យា​របស់​រដ្ឋ​បាល​ខេត្តកោះកុង បាន​នឹង​កំពុង​បង្កើត​ការផ្សព្វផ្សាយ និង​បិទ​QRCode ជូន​ដល់​អង្គភាព មន្ទីរ វត្ត​អារាម រដ្ឋបាល​ក្រុង​ស្រុក និង​ហាង​លក់ដូរ​អាជីវកម្ម​នានា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

ជាង​១​សប្តាហ៍​ទៅហើយ​ ដែលក្រុម​កា​ងារ​ព័ត៌មានវិទ្យា​ខេត្តកោះកុង បាន​ផ្តោតលើការយកចិត្ត​ទុក​ដាក់​ខ្ពស់ លើ​ការងារ​ចំពោះមុខ​តាមរយៈ​បិទ​ផ្សព្វផ្សាយ​អំពី​គោលដៅ​បន្ត​អនុវត្ត​នូវ​វិធាន​ការបង្ការ និង​ទប់ស្កាត់​ហានិភ័យនៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក សុ​តា នាយករង​រដ្ឋបាលខេត្ត​កោះកុង បានឱ្យដឹងនៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០២១​នេះ​ថា គោលដៅ​ចម្បង​របស់​ក្រុមការងារ​លោក ចង់​បង្កើន​ការយល់ដឹង​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ជា​សាធារណ ដោយ​ពលរដ្ឋ​ម្នាក់ៗ​អាច​ស្កេ​ន​នៅពេល​ចូល​ទីតាំង​ដែលមាន​មនុស្ស​ចេញ​-​ចូល​ច្រើន ហើយ​អាច​ទទួលបាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំង​នោះ មាន​ករណី​ឆ្លង​ជំងឺ​។​

លោកនាយ​ករង​ខេត្តកោះកុង បន្ថែមថា កន្លងទៅ​ថ្មីៗ ក្រុមការងារ​ព័ត៌មានវិទ្យា​ខេត្ត បាន​ចែកចាយ​លិខិត​QRCode​ស្ទើរតែ​គ្រប់​ទីតាំង​អគារ​រដ្ឋបាល មន្ទីរ អង្គភាព វត្ត​អារាម ហាង​លក់ដូរ ព្រមទាំង​ភោ​ជ​យី​ដ្ឋា​ន​ជាដើម ធ្វើយ៉ាងណា​សាធារណៈជន​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ​តាមបែប​ថ្មី​ទំនើប​មួយ​នេះ​។

ក្រៅពី​ការចុះ​អប់រំ​ពី​របៀប​ប្រើប្រាស់ និង​បិទ​លិខិត​QRCode ក៏មាន​សហគ្រាស ធនាគារ និង​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងៗ​បាន​ស្នើសុំ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ទទួល​បានការ​លិខិត​QRCode​ប្រកបដោយ​ការទទួលខុសត្រូវ​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ​។​

លោក អ៊ូច ទូច ប្រធាន​មន្ទីរ​សាសនា និង​ធម្មការ​ខេត្តកោះកុង បង្ហាញ​ការគាំទ្រ​ចំពោះ​យន្ត​ការចុះ​ពិនិត្យ និង​បិទ​ផ្សាយ​លិខិត​QRCode​ទប់ស្កាត់​កូ​វីដ​ក្នុង​សហគមន៍​នេះ​។ លោក​យល់ថា ការធ្វើ​បែប​នេះ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន បន្ថែម​ពីលើ​វិធានការ​របស់​ក្រសួងសុខាភិបាល​ដែលមាន​ស្រាប់ ដើម្បី​ចូលរួម​អនុវត្តន៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជាពិសេស​តាម​បណ្តា​វត្ត​អា​រ៉ា​ម ដែល​តែង​មាន​ពុទ្ធិ​សាសនិក​ចេញចូល​គោរពបូជា និង​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ជា​រៀងរាល់ថ្ងៃ​។

លោក អ៊ូច ទូច រំពឹង​ដែរ​ថា នៅពេល​មាន​ប្រព័ន្ធ​តាមដាន​សុខភាព​គ្រប់​ទីតាំង​ហើយ ទាំង​ព្រះសង្ឃ និង​ពលរ​រដ្ឋ​ទូទៅ អាច​ដឹង​ព័ត៌មាន​អំពី​កូ​វីដ​កាន់តែ​ឆាប់រហ័ស ករណី​មានការ​សង្ស័យ​ណាមួយ​កើត​ឡើង រីឯ​ក្រុមមន្ត្រី​ជំនាញ​ក៏​ងាយស្រួល​គ្រប់គ្រង​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ការរីក​រាលដាល​បាន​យ៉ាង​ល្អ​។​

អាជ្ញាធរ​កោះកុង បង្កើន​ការផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នៃ​QR Code​តាម​កូ​វីដ​អាជ្ញាធរ និង​ក្រុមការងារ​ព័ត៌មានវិទ្យា​របស់​រដ្ឋ​បាល​ខេត្តកោះកុង បាន​នឹង​កំពុង​បង្កើត​ការផ្សព្វផ្សាយ និង​បិទ​QRCode ជូន​ដល់​អង្គភាព មន្ទីរ វត្ត​អារាម រដ្ឋបាល​ក្រុង​ស្រុក និង​ហាង​លក់ដូរ​អាជីវកម្ម​នានា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

ជាង​១​សប្តាហ៍​ទៅហើយ​ ដែលក្រុម​កា​ងារ​ព័ត៌មានវិទ្យា​ខេត្តកោះកុង បាន​ផ្តោតលើការយកចិត្ត​ទុក​ដាក់​ខ្ពស់ លើ​ការងារ​ចំពោះមុខ​តាមរយៈ​បិទ​ផ្សព្វផ្សាយ​អំពី​គោលដៅ​បន្ត​អនុវត្ត​នូវ​វិធាន​ការបង្ការ និង​ទប់ស្កាត់​ហានិភ័យនៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ Stop Covid”​។

លោក អ៊ុក សុ​តា នាយករង​រដ្ឋបាលខេត្ត​កោះកុង បានឱ្យដឹងនៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០២១​នេះ​ថា គោលដៅ​ចម្បង​របស់​ក្រុមការងារ​លោក ចង់​បង្កើន​ការយល់ដឹង​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​ជា​សាធារណ ដោយ​ពលរដ្ឋ​ម្នាក់ៗ​អាច​ស្កេ​ន​នៅពេល​ចូល​ទីតាំង​ដែលមាន​មនុស្ស​ចេញ​-​ចូល​ច្រើន ហើយ​អាច​ទទួលបាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំង​នោះ មាន​ករណី​ឆ្លង​ជំងឺ​។​

លោកនាយ​ករង​ខេត្តកោះកុង បន្ថែមថា កន្លងទៅ​ថ្មីៗ ក្រុមការងារ​ព័ត៌មានវិទ្យា​ខេត្ត បាន​ចែកចាយ​លិខិត​QRCode​ស្ទើរតែ​គ្រប់​ទីតាំង​អគារ​រដ្ឋបាល មន្ទីរ អង្គភាព វត្ត​អារាម ហាង​លក់ដូរ ព្រមទាំង​ភោ​ជ​យី​ដ្ឋា​ន​ជាដើម ធ្វើយ៉ាងណា​សាធារណៈជន​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ​តាមបែប​ថ្មី​ទំនើប​មួយ​នេះ​។

ក្រៅពី​ការចុះ​អប់រំ​ពី​របៀប​ប្រើប្រាស់ និង​បិទ​លិខិត​QRCode ក៏មាន​សហគ្រាស ធនាគារ និង​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងៗ​បាន​ស្នើសុំ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ទទួល​បានការ​លិខិត​QRCode​ប្រកបដោយ​ការទទួលខុសត្រូវ​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ​។​

លោក អ៊ូច ទូច ប្រធាន​មន្ទីរ​សាសនា និង​ធម្មការ​ខេត្តកោះកុង បង្ហាញ​ការគាំទ្រ​ចំពោះ​យន្ត​ការចុះ​ពិនិត្យ និង​បិទ​ផ្សាយ​លិខិត​QRCode​ទប់ស្កាត់​កូ​វីដ​ក្នុង​សហគមន៍​នេះ​។ លោក​យល់ថា ការធ្វើ​បែប​នេះ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន បន្ថែម​ពីលើ​វិធានការ​របស់​ក្រសួងសុខាភិបាល​ដែលមាន​ស្រាប់ ដើម្បី​ចូលរួម​អនុវត្តន៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។ ជាពិសេស​តាម​បណ្តា​វត្ត​អា​រ៉ា​ម ដែល​តែង​មាន​ពុទ្ធិ​សាសនិក​ចេញចូល​គោរពបូជា និង​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ជា​រៀងរាល់ថ្ងៃ​។

លោក អ៊ូច ទូច រំពឹង​ដែរ​ថា នៅពេល​មាន​ប្រព័ន្ធ​តាមដាន​សុខភាព​គ្រប់​ទីតាំង​ហើយ ទាំង​ព្រះសង្ឃ និង​ពលរ​រដ្ឋ​ទូទៅ អាច​ដឹង​ព័ត៌មាន​អំពី​កូ​វីដ​កាន់តែ​ឆាប់រហ័ស ករណី​មានការ​សង្ស័យ​ណាមួយ​កើត​ឡើង រីឯ​ក្រុមមន្ត្រី​ជំនាញ​ក៏​ងាយស្រួល​គ្រប់គ្រង​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ការរីក​រាលដាល​បាន​យ៉ាង​ល្អ​។​

បើតាម​របាយការណ៍​ក្រុមការងារ​ព័ត៌មានវិទ្យា​ខេត្ត ឱ្យដឹងថា ដំណើរការ​ផ្សព្វផ្សាយ​លិខិត​ប្រព័ន្ធ​QRCode​របស់​ក្រុមការងារ ក្នុង​ក្របខណ្ឌ​ខេត្ត​ចុះ​ផ្សព្វផ្សាយ​មាន​ប្រមាណ​៥៣​ទីតាំង​ហើយ ស្មើនឹង​៤២៤​ផ្ទាំង​នៃ​QRCode​ដែល​បាន​ផលិត សម្រាប់​ចែកចាយ​ជូន​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង​ស្រុក​ភោជនីយដ្ឋាន និង​ទីតាំង​សាធារណជន​ទូទាំង​ខេត្ត​ឥតគិតថ្លៃ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ក៏មាន​បណ្តា​សហ​គ្រា គ្រឹះស្ថាន​រដ្ឋ ឯកជន ដ៏ទៃទៀត​បាន​ជ្រួល​ជ្រាប​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​QRCode​ទប់ស្កាត់​កូ​វីដ ចូលរួម​បិទ​លិខិត​អនុវត្ត​ដោយ​ខ្លួនឯង​ផងដែរ​។​

​គួរ​ជម្រាប​ដែរ​ថា ក្រោយ​ក្រុមការងារ​គ្រូ​បង្គោល​ខេត្ត បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​អំពី​ដំណើរ​ការតំឡើង​ប្រើប្រាស់​ប្រព័ន្ធ​QRCode​នេះ​រួចហើយនោះ គឺ​ខេត្ត​សង្កេតឃើញ​មាន​មន្ទីរជំនាញ រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់​បន្ត​បង្កើន​អប់រំ​ពី​វិធី​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ដល់​មូលដ្ឋាន​ថែមទៀត លើ​ទីតាំង​២៨៥ ស្មើនឹង​លិខិត​QRCode​ចំនួន​១,៤២៤​ផ្ទាំង​៕

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម