ព័ត៌មានជាតិ
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារធ្វើហើយមុនគម្រោង ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានចាប់ពីថ្ងៃនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១នេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពេលចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនៅព្រឹកនេះថា “យើងមិនចង់ឲ្យប្រជាពលរដ្ឋប្រើសាឡាង គឺអាចប្រើស្ពាន បានចាប់ពីថ្ងៃនេះ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន”។
លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្តេចតេជោ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននេះ នៅពេលវេលាសមស្របណាមួយ។

បើតាមលោក ស៊ុន ចាន់ថុល តាមគម្រោងស្ពាននេះត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ ២០២១ ប៉ុន្តែក្រុមហ៊ុនបានពន្លឿនការសាងសង់បានបញ្ចប់មុនកាលកំណត់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជាប្រភេទស្ពានបេតុងសរសៃដែក ដែលមានប្រវែងសរុប ១ ១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ បានចំណាយថវិកាសរុប ៥៦ លានដុល្លារសម្រាប់ការសាងសង់៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


