ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ពីការដាក់ពន្ធអាមេរិកលើទំនិញកម្ពុជា និងដំណោះស្រាយចរចាជាមួយអាមេរិក
សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងបញ្ជាក់ពីការដាក់ពន្ធរបស់អាមេរិកលើទំនិញកម្ពុជាដល់ ៤៩% ខណៈដែលមានការបកស្រាយខុសៗគ្នាពីការគិតពន្ធខ្ពស់នេះលើប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការដាក់ពន្ធរហូតដល់ ៤៩% នេះ គឺដោយសារកម្ពុជាបាននាំចេញទំនិញទៅអាមេរិកជាង ១៣ ពាន់លានដុល្លារ ខណៈទំនិញអាមេរិកនាំចូលមកកម្ពុជាមានប្រមាណ ៣០០ លានដុល្លារប៉ុណ្ណោះ។

ថ្លែងនៅក្នុងពិធីជួប “សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា” នៅព្រឹកមិញនេះ សម្តេចធិបតីបានអះអាងថា ដោយសារឧនភាពសេដ្ឋកិច្ចរវាងអាមេរិកនេះ ទើបមានការកំណត់ពន្ធរហូតដល់ ៤៩% លើការនាំចេញទំនិញពីកម្ពុជាទៅអាមេរិក។
សម្ដេចធិបតីបានពន្យល់ថា កម្ពុជាមិនអាចធ្វើពាណិជ្ជកម្មស្មើភាពជាមួយអាមេរិកបានទេ ដោយសារអំណាចទិញរបស់អាមេរិកធំជាងកម្ពុជា។ សម្តេចបានអះអាងថា កម្ពុជាបានគិតពន្ធខ្ពស់លើទំនិញអាមេរិកមួយចំនួនដូចជាស្រាដល់ ៣៥% ខណៈទំនិញខ្លះគិតពន្ធសូន្យភាគរយក៏មានដែរ។
ជាមធ្យមកម្ពុជាដាក់ពន្ធលើទំនិញអាមេរិកប្រហែល ២៩% ខណៈដែលអាមេរិកដាក់ពន្ធលើទំនិញកម្ពុជាជាមធ្យមប្រមាណ ១០%។ សម្តេចបានបញ្ជាក់ថា ការដាក់ពន្ធលើផលិតផលអាមេរិកខ្ពស់ ដោយសារទំនិញនាំចូលរបស់អាមេរិកមួយៗមានតម្លៃខ្ពស់ដូចជាត្រាក់ទ័រ គោយន្តអីជាដើម។
កម្ពុជាអនុវត្តតាមច្បាប់ តាមគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។ បើតាមប្រមុខរដ្ឋាភិបាល កម្ពុជាគ្មានជម្រើសទេ មានតែខិតខំការពារផលប្រយោជន៍ជាតិនិងប្រយោជន៍ឆ្នាំងបាយរបស់កម្មករ។
ការសម្រេចចិត្តនេះជាសិទ្ធិរបស់អាមេរិក។ សម្តេចបានអះអាងថា ក្រោយ ៣៧ ម៉ោង ដែលអាមេរិកប្រកាសដាក់ពន្ធ កម្ពុជាបានបង្ហាញឆន្ទៈក្នុងការចូលរួមដោះស្រាយ។ នៅថ្ងៃ ១៦ មេសា រដ្ឋាភិបាលបានចាត់តំណាងចូលជួបមន្ត្រីអាមេរិក ដើម្បីចរចាដោយឈរលើគោលការណ៍ស្មើភាពគ្នា និងគិតគូរផលប្រយោជន៍គ្នាទៅវិញទៅមក។
បើទោះបីជាការដំឡើងពន្ធរបស់អាមេរិកនឹងវិវឌ្ឍន៍បែបណាក៏ដោយ បើតាមមេដឹកនាំកម្ពុជា រដ្ឋាភិបាលនឹងប្រឹងប្រែងដើម្បីការពារផលប្រយោជន៍ប្រជាជនកម្ពុជា ខណៈសម្តេចមើលឃើញថាការជម្នះបានបញ្ហាពាណិជ្ជកម្មនាពេលនេះ នឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


