ព័ត៌មានជាតិ
រដ្ឋាភិបាលកំពុងសិក្សាកែលម្អផ្លូវជាតិលេខ ៤៤ ឆ្ពោះទៅឱរ៉ាល់តភ្ជាប់ទៅខេត្តកោះកុង
នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា រដ្ឋាភិបាលកំពុងសិក្សាក្នុងការកែលម្អលើកកម្ពស់ផ្លូវជាតិលេខ ៤៤ ដែលជាខ្សែផ្លូវដ៏សំខាន់សម្រាប់ភ្ជាប់ការធ្វើដំណើរទៅផ្លូវជាតិលេខ ៤៨ ឆ្ពោះទៅខេត្តកោះកុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ នៅព្រឹកនេះថា ខណៈដែលផ្លូវជាតិលេខ ៤១ បានសម្ពោធដាក់ឲ្យប្រើប្រាស់រួមជាមួយផ្លូវជាតិលេខ ៣១ និងលេខ ៣៣ រដ្ឋាភិបាលកំពុងសិក្សាក្នុងការស្ថាបនាកែលម្អផ្លូវជាតិលេខ ៤៤ ចាក់ទៅស្រុកឱរ៉ាល់ដែលគ្រោងតភ្ជាប់ទៅផ្លូវជាតិលេខ ៤៨ ឆ្ពោះទៅខេត្តកោះកុង។

សម្តេចធិបតីបានគូសបញ្ជាក់ថា ផ្លូវជាតិលេខ ៤៤ ដែលបច្ចុប្បន្នកំពុងឈូសសម្រួលការធ្វើដំណើរ ក៏ឃើញមានការអភិវឌ្ឍហើយរោងចក្រជាច្រើនបានកំពុងបើកដំណើរការ ដែលបានបង្កើតការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះកើតឡើងដោយសារមានប្រព័ន្ធដឹកជញ្ជូនតភ្ជាប់កាន់តែងាយស្រួល។
បើតាមប្រមុខដឹកនាំកម្ពុជា ខណៈដែលយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលផ្លូវជាអាទិភាពទី ២ សម្តេចបានលើកទស្សនវិស័យលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថា មានផ្លូវផ្តល់ឱកាសដល់ពលរដ្ឋអាចប្រើប្រាស់ការច្នៃប្រឌិតទាញយកផលសេដ្ឋកិច្ច មានផ្លូវទាញការវិនិយោគទម្លាក់លុយរាប់លានដុល្លារ មានផ្លូវផ្តល់ឱកាសការងារ រួមទាំងមានផ្លូវជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន