ព័ត៌មានជាតិ
លំអិត ករណីជនសង្ស័យមួយក្រុមបន្លំខ្លួនជាគ្រូពេទ្យចុះយកសំណាកចាប់ជំរិតទារប្រាក់ពីជនរងគ្រោះ៣ម៉ឺនដុល្លារ
ករណីចាប់ជំរិតដោយជនសង្ស័យមួយក្រុមប្រើល្បិចនិងស្លៀកសំលៀកបំពាក់ជាគ្រូពេទ្យចុះយកសំណាកជំងឺកីវីដ១៩ ត្រូវបានកម្លាំងនគរបាលជំនាញនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានី រួមទាំងនគរបាលមូលដ្ឋានខណ្ឌ ចុះបង្ក្រាប់ជនសង្ស័យប្រុសស្រីបានចំនួន១៤នាក់ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ផ្ទះលេខ០៤ និងលេខ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានជនសង្ស័យមួយក្រុមបានស្លៀកសំលៀកបំពាក់គ្រូពេទ្យ បានចូលទៅចាប់ជនរងគ្រោះឈ្មោះ HUANG WENG XUAN ភេទប្រុស ជនជាតិចិន នៅក្នុងសណ្ធាគារ ដឺព្រីនស៍ ស្ថិតនៅផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើល្បិចថា នាំយកទៅធ្វើចត្តាទ្បីស័ក ហើយជនសង្ស័យបាននាំជនរងគ្រោះទៅបង្ខាំងទុកនៅសណ្ធាគារ SKAYLINE ស្ថិតនៅ ផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយជំរិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនិងការដោះលែង ។ រហូតដល់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ ទើបក្រុមជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជំរិតទារប្រាក់បានសម្រេច។
ក្រោយពីក្រុមជនសង្ស័យជំរិតទារប្រាក់បានសម្រេចហើយនោះ ជនរងគ្រោះ ក៏បានទៅរាយការណ៍សមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់អត្ថសញ្ញាណ ទើបនៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកម្លាំងមូលដ្ឋាន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានជនជាតិចិន៧នាក់ និងជនជាតិវៀតណាម៧នាក់ នៅចំណុចសណ្ធាគារ ប៉ូស៊ីកាណូប៊ូទិក POSITANO BOUTIQUE HOTEL ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រគល់ជូនកម្លាំងនគរបាលជំនាញមូលដ្ឋានខណ្ឌចំការមនធ្វើការបន្ត ដើម្បីចាត់ការតាមនីតិវិធី៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង