ព័ត៌មានជាតិ
អភិបាលខេត្តកែប ណែនាំឲ្យមន្ត្រីបង្កើនសកម្មភាពក្នុងយុទ្ធនាការបង្ការជំងឺកូវីដ១៩
អភិបាលខេត្តកែ នៅថ្ងៃទី២៦ ខែមីនានេះ បានណែនាំទៅដល់មន្ត្រីគ្រប់ជំនាញ ឲ្យបន្តសកម្មភាពបង្ការ កាពារ ជំងឺកូវីដ១៩ ដែលរីករាលដាលក្នុងដែនសហគមន៍។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងណែនាំនៅក្នុងឱកាសសំណេះសំណាលជាមួយអាជ្ញាធរក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់អង្គភាព និងមន្ត្រីបុគ្គលិកសុខាភិបាល នៅព្រឹកនេះថា ថ្វីត្បិតកាលពីប៉ុន្មានថ្ងៃមុន ខេត្តកែបមានស្ត្រីអាយុ៣៤ឆ្នាំម្នាក់មកពីខេត្តព្រះសីហនុ មានវិជ្ជមានកូវីដ១៩ ប៉ុន្តែអ្នកពាក់ព័ន្ធ៥នាក់ទៀត គឺទទួលលទ្ធផលអវិជ្ជមានទាំងអស់ក្នុងការធ្វើតេស្តលើកទី១។

លោក សោម ពិសិដ្ឋបន្តថា ដើម្បីបង្ការ ការពារ កុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នីមួយៗ ចាំបាច់មន្ត្រីគ្រប់ជំនាញត្រូវតែសហការគ្នា បន្តធ្វើការផ្សាយរាល់វិធានការចាំបាច់ទាំងឡាយ ពិសេសវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន ដែលជាវិធានការដ៏សំខាន់ គឺ”៣ការពារ ៣កុំ”។

បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្តកែប បានណែនាំដល់មន្ត្រីក្រោមឱវាទ ធ្វើផ្សព្វផ្សាយនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងដាក់រនាំងដើម្បីត្រួតពិនិត្យ វាស់កម្តៅ លាងសម្អាតដៃ នឹងបាញ់អាល់កុល ដល់អ្នកធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តកែប ដោយការត្រួតពិនិត្យនេះបានអនុវត្តឡើងលើ២៤ម៉ោង ដែលមាន៣គោលដៅ រួមមាន៖ គោលដៅក្រុងកែប ចំណុចមុខវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស(ផ្លូវជាតិលេខ៣៣) និងគោលដៅស្រុកដំណាក់ចង្អើរ មាន២កន្លែង គឺត្រង់ចំណុច រោងចក្រពូចិន(ផ្លូវជាតិលេខ៣៣) និងចំណុចស្ពានដែក (ផ្លូវជាតិលេខ១៣៣២)។

ជាមួយគ្នានេះបន្ទាប់ពីសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងចម្រុះ នៅតាមគោលដៅនិមួយៗរួចមក រដ្ឋបាលខេត្តកែប បានពាំនាំនូវអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ សម្រាប់បង្ការ ការពារជំងឺកូវីដ ១៩ មានម៉ាស់ ជែល អាកុល អង្ករ និងថវិកាមួយចំនួនផងដែរ៕



អត្ថបទ៖សេង ណារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


