ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីថាទឹកដីកម្ពុជាមិនបាត់បង់នោះទេ ហើយទិន្និន័យដែលបញ្ចេញគឺសុទ្ធតែច្បាស់លាស់
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការប្ដេជ្ញាទទួលខុសត្រូវលើបូរណភាពទឹកដី និងបានបញ្ជាក់ថារាល់ទិន្នន័យដែលរដ្ឋាភិបាលបញ្ចេញទាំងអស់គឺសុទ្ធតែមានភាពច្បាស់លាស់។ សម្ដេចធានាថាកម្ពុជាមិនមានបាត់ទឹកដីនោះទេ ហើយថាទិន្នន័យផ្ទៃដីកម្ពុជាដែលបានវាស់វែងតាមបច្ចេកវិទ្យាថ្មីគឺកើនដល់ជាង៤០០គីឡូម៉ែត្រក្រឡាទៀតផង។

ថ្លែងក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន និងជំនួបជាមួយអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសំអាងហេតុដែលសម្ដេចថ្លែងថាកម្ពុជាមានផ្ទៃដីសរុប ១៨១ ៤៣៦គីឡូម៉ែត្រក្រឡា កាលពីប៉ុន្មានថ្ងៃមុនថាគឺបានវាស់វែងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលគួរឱ្យទុកចិត្តជាងការវាស់វែងកាលពីសម័យអាណានិគមបារាំង។ សម្ដេចបញ្ជាក់ថាបញ្ហាទឹកដីគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលធានាចំពោះមុខប្រជាពលរដ្ឋ។
សម្ដេចថា៖ «ដែលផ្ទៃក្រឡាដែលខ្ញុំនិយាយថ្ងៃមុន ១៨១ ៤៣៦គីឡូម៉ែត្រការ៉េនេះគឺជាផែនទី ទោះជាមិនទាន់ផ្លូវការក៏ដោយក៏យើងបានគិតគូរប្រើបច្ចេកទេសនេះហើយដែលយើងធ្វើបានខ្ពស់ជាងមុន។ អ៉ីចឹងបើខ្លាចបាត់។ អត់បាត់ទេ មានតែកើន ហើយកើននេះមិនមែនយើងនិយាយដោយគ្មានទល្ហីករណ៍ទេនិយាយដោយភាពច្បាស់លាស់របស់យើងនេះគឺរដ្ឋាភិបាល»។
សម្ដេចបញ្ជាក់ថាផ្ទៃដីទំហំប៉ុននេះនៅមិនទាន់រាប់ដល់ដែនទឹកដែលកំពុងចរចាជាមួយថៃ និងដែនកោះទាំង៧១របស់កម្ពុជានៅឡើយទេ។
បច្ចុប្បន្នកម្ពុជាបានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមបាន៨៦%ហើយនៅសល់១៤%ទៀត ខណៈឡាវដល់ប្រមាណ១៤%ដូចគ្នា។ ដោយឡែកព្រំដែកម្ពុជា-ថៃនៅសល់តែព្រំដែនទឹកដែលនៅប្រទាញប្រទង់ហើយរដ្ឋាភិបាលទាំងពីរកំពុងចរចាររកដំណោះស្រាយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


