ព័ត៌មានជាតិ
ផ្លូវពីរខ្សែប្របតាមមាត់ទន្លេក្នុងខេត្តក្រចេះ ប្រវែងជាង ៤៩ គីឡូម៉ែត្រ អ៊ុតកៅស៊ូបញ្ចប់ ១០០%
ផ្លូវខេត្តចំនួនពីរខ្សែក្នុងខេត្តក្រចេះគឺផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A បានស្ថាបនាបញ្ចប់ ១០០%។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។
ផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥.៥ គីឡូម៉ែត្រ តភ្ជាប់ចាប់ពីរង្វង់មូលព្រាបសក្នុងក្រុងក្រចេះឆ្ពោះទៅស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ តភ្ជាប់ទៅភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។


ផ្លូវខេត្តទាំង ២ ខ្សែនេះ បានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ដោយត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC រួមទាំងត្រូវសាងសង់ស្ពានថ្មីចំនួន ៩ កន្លែងថែមទៀត។


លោក ភុំ សោភណ្ឌ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ក្រគរ ក្រុងក្រចេះបានឲ្យដឹងថា លោកមានការត្រេកអរជាខ្លាំង នៅពេលដែលមានផ្លូវស្អាត ការធ្វើដំណើរក៏ងាយស្រួល ខណៈដែលការលក់ដូរក៏ដាច់ច្រើនជាងមុន ដោយសារមានភ្ញៀវទេសចរទៅមកច្រើន។
ពលរដ្ឋរូបនេះបន្តថា កាលមិនទាន់មានផ្លូវស្អាតល្អ អ្នកដំណើរច្រើនតែជិះតាមដងផ្លូវជាតិលេខ ៧ ប៉ុន្តែឥឡូវនេះបានត្រឡប់មកធ្វើដំណើរតាមផ្លូវមាត់ទន្លេ ឬផ្លូវខេត្តលេខ ៣៧៧ វិញ ដោយសារមានផ្លូវស្អាត ហើយដែលតាមផ្លូវមានម្លប់ដើមឈើអមត្រជាក់ ជាពិសេសបានធ្វើដំណើរឆ្លងកាត់តំបន់រមណីយដ្ឋានទេសចរល្បីៗរបស់ខេត្តក្រចេះថែមទៀតផង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


