ព័ត៌មានជាតិ
ស្ថានីយចម្រោះទឹកកខ្វក់ ១៤ កន្លែង បានបញ្ចប់និងកំពុងសាងសង់តាមបណ្តារាជធានីខេត្តក្រុង
ក្នុងក្របខណ្ឌនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដោយគិតមកដល់បច្ចុប្បន្ននេះ ក្រសួងបានបញ្ចប់និងកំពុងសាងសង់ស្ថានីយចម្រុះទឹកកខ្វក់ សរុបចំនួន ១៤ កន្លែង និងទីលានទុកដាក់សំរាមចំនួន ១១ កន្លែង រួមទាំងបណ្តាញលូគ្រប់ប្រភេទ នៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗ ក្នុងតំបន់ជុំវិញបឹងទន្លេសាប តំបន់ជាប់សមុទ្រ និងតំបន់ទេសចរណ៍។ នេះបើតាមរដ្ឋមន្រ្តីក្រសួងសាធាណការនិងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅខេត្តកណ្តាលកាលពីម្សិលមិញនេះ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្លោះទឹកកខ្វក់ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលស្ថិតនៅបញ្ចកោណទី៤ មុំទី៤ ត្រង់ចំណុចទី៣ “ការគ្រប់គ្រង ទុកដាក់ និង កែច្នៃសំរាម និងការពង្រីកបណ្តាញប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្រោះនិងប្រព្រឹត្តកម្មទឹកកខ្វក់” និងចំណុចទី៥ “តម្រូវឱ្យមានការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។
បើតាមលោករដ្ឋមន្រ្តី ជាទិសដៅបន្ត ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏នឹងគិតគូរបន្ថែមទៀតលើការរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ គោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេស នៃការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទឹកកខ្វក់នៅកម្ពុជា ព្រមទាំងការសិក្សា រៀបចំផែនការមេ និង គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រុះទឹកកខ្វក់ តាមរយៈការបន្តពង្រឹងកិច្ចសហការ ជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញការសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ ស្ថានីយបូមទឹកកខ្វក់ ប្រព័ន្ធបណ្តាញលូទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងការសាងសង់ ទីលានទុកដាក់សំរាម និងកែច្នៃសំរាម នៅតាមតំបន់ទីក្រុង និងទីប្រជុំជនក្នុងខេត្តគោលដៅសំខាន់ៗ ដែលកំពុងប្រឈមនឹងការបង្ហូរចូលនូវទឹកកខ្វក់ និងកាកសំណល់ផ្សេងៗ ដើម្បីលើកកម្ពស់ អនាម័យបរិស្ថាន និងសុខុមាលភាពសាធារណៈ។

ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដែលច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រព័ន្ធទឹកកខ្វក់នៅកម្ពុជាទាំងមូល និងបានកំណត់អំពីការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា។

ថ្លែងចេញពីវេទិកាក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ កាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា ការលើកកម្ពស់ជីវភាពនិងសុខភាពរបស់ប្រជាពលរដ្ឋ ជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាល។
សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងពីការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដែលកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី ១ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥។ រាជរដ្ឋាភិបាល នីតិកាលទី ៧ បន្តផ្តោតយកចិត្តទុកដាក់លើបញ្ហាសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ជាការខិតខំមួយក្នុងចំណោមការប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីការឆ្លងជំងឺ កង្វះអនាម័យ និងបរិស្ថានកខ្វក់។
បើតាមនាយករដ្ឋមន្រ្តីកម្ពុជា រដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយការបង្ហូរទឹកកខ្វក់ដែលមិនទាន់ធ្វើប្រព្រឹត្តិកម្មបានត្រឹមត្រូវចូលក្នុងតំបន់ទឹកសាធារណៈដូចជាសមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ឲ្យបាន ៥០% ត្រឹមឆ្នាំ ២០៣០ តាមរយៈការដាក់ចេញវិធានការការចាំបាច់ រួមទាំងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឲ្យបានទូលំទូលាយនិងប្រកបដោយនវានុវត្តន៍៕
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


