ព័ត៌មានជាតិ
លោក ប៉េង ពោធិ៍នា៖ ខ្សែផ្លូវទាំង ៣ខ្សែ ជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានលើកឡើងថា ខ្សែផ្លូវទាំង ៣ខ្សែ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពល ដែលស្ថិតនៅតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា។

ក្នុងពិធីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិទាំង៣ ខ្សែ នៅព្រឹកថ្ងៃទី២៩ ខែមេសា នេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងពីភាពប្រទាក់ក្រឡាគ្នានៃផ្លូវជាតិទាំង ៣ខ្សែ ដោយក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់ភូមិសាស្រ្តខេត្តតាកែវ និងកំពត ដោយឡែកផ្លូវជាតិលេខ៣៣ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តកំពត និងខេត្តកែប និងផ្លូវជាតិលេខ៤១ ឆ្លងកាត់តាមភូមិសាស្ត្រ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។
បើនិយាយអំពីភាពប្រទាក់ក្រឡាគ្នា និងការតភ្ជាប់ វិញ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ បានតភ្ជាប់គ្នាត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) ហើយចំពោះផ្លូវ ជាតិលេខ៤១ វិញ គឺបានតភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះក្នុងទិសដៅទៅឆ្ពោះកាន់ខេត្តកំពត ជាពិសេសតំបន់ ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតដែលមានភាពទាក់ទាញបំផុត រួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

លោករដ្ឋមន្ត្រី ក៏បានបន្ថែមដែរថា ការសាងសង់ពង្រីក និងលើកកម្រិតគុណភាពខ្សែផ្លូវទាំង ៣ខ្សែនេះឡើងវិញ បានចូលរួម ចំណែកក្នុងការអនុវត្តគោលនយោបាយ និងចក្ខុវិស័យក្នុងការជំរុញការតភ្ជាប់របស់រាជរដ្ឋាភិបាល និង ក្រសួងសាធារណការ ជាពិសេសផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដែលនឹងប្រែក្លាយខេត្តក្នុងតំបន់ឆ្នេរ ឱ្យក្លាយទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ និងប្រទាក់ក្រឡាគ្នា ដើម្បីរួម ចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរ បន្ថែមទៀត។
ជាក់ស្តែងនាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង៣ ខ្សែនេះ បាននិងកំពុងសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ ខ្សែផ្លូវជាតិទាំង៣ខ្សែ ក៏បានចូលរួម លើកកម្ពស់ការអភិវឌ្ឍតំបន់ ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិ ជាពិសេសផ្លូវជាតិលេខ៤១ ដែលនឹងចូល រួមជួយសម្រួល និងបញ្ចៀស ការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិត បន្ថែមទៀតផងដែរ។

សូមជម្រាបថា គម្រោងនេះ បានចាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារ ក្នុងនោះផ្លូវជាតិលេខ៣១ ចាយថវិកាប្រមាណ ៦០លានដុល្លារ, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារ និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


