ព័ត៌មានជាតិ
ក្រសួងអប់រំ បើកយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ដើម្បីសុខភាពកុមារ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ក្រោមប្រធានបទ “សុខភាពកុមារ និងជាតិដែក” សំដៅកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀននៅកម្ពុជា។

ពិធីបើកនេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ លោក Danish Rahman នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ ។ យុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក» គឺជាគំនិតផ្តួចផ្តើមរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយការអនុវត្តសុវត្ថិភាពចំណីអាហារតាមសាលារៀននៅប្រទេសកម្ពុជា។

លោក ហង់ជួន ណារ៉ុន ជឿជាក់ថា យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន នឹងក្លាយជាវេទិកាមួយយ៉ាងសំខាន់ នៃការលើកកម្ពស់ការយល់ដឹងរបស់សិស្សលើផ្នែកសុវត្ថិភាពចំណីអាហារ សម្រាប់ការវិនិយោគរយៈពេលវែងលើការអភិវឌ្ឍធនធានមនុស្ស។ លោកបញ្ជាក់ថា៖«យុទ្ធនាការនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពកុមារ និងជាតិដែក ការប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ភាពស្លេកស្លាំង និងការជំរុញភាពលូតលាស់ ក្នុងគោលដៅកសាងមូលធនមនុស្សជំនាន់ក្រោយប្រកបដោយសុខភាព ការអប់រំ»។

ក្នុងឱកាសនេះ លោក Danish Rahman បានលើកឡើងពីបេសកកម្មរបស់ក្រុមហ៊ុន Danone ក្នុងការផ្តល់អាហារតាមរយៈសុខភាពទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ លោកថា៖«ដូចនេះហើយ ក្រុមហ៊ុន Danone កម្ពុជា គាំទ្រ និងបន្តកិច្ចសហការជាមួយក្រសួងអប់រំ ក្នុងការចូលរួមកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក ដើម្បីធានាបានថា កុមារទទួលបានអ្វីដែលល្អបំផុត តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និងការផ្តល់អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី ជាដំណោះស្រាយសុខភាព ដែលអាចជួយឱ្យកុមារលូតលាស់បានយ៉ាងពេញលេញ»។

តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន នឹងផ្តល់ការអប់រំទៅដល់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនឱ្យកាន់តែយល់ដឹងអំពី ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម អាហារថាមពល អាហារសាងសង់ និងអាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ ) អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី និងការចៀសវាងភេសជ្ជៈផ្អែម។

កន្លងទៅ ក្រសួងបានដាក់ចេញនូវគោលនយោបាយជាច្រើន រួមមាន គោលនយោបាយស្តីពី “សុខភាពសិក្សា” “អាហារូបត្ថម្ភ” និង “ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥” ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ស្របតាម “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៥” ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ ព្រមទាំងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងបញ្ហាកង្វះអាហារូបត្ថម្ភ អសន្តិសុខស្បៀងក្នុងគ្រួសារនិងសហគមន៍ ការជំរុញភាពលូតលាស់ និងដើម្បីលើកកម្ពស់ការសិក្សារបស់កុមារ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


