ព័ត៌មានជាតិ
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន៨ អដ្ឋិធាតុ ត្រូវបានប្រគល់ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តយ៉ាឡាយ ចំនួន ៨ អដ្ឋិធាតុ ដែលរុករកឃើញនៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរី សម្រាប់រដូវប្រាំង ២០២៤-២០២៥ ត្រូវបានធ្វើពិធីប្រគល់ និងទទួលដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។ នេះបើតាមប្រភពពីមន្ទីរព័ត៌មានខេត្តរតនគិរី។

ពិធីនេះប្រារព្ធធ្វើឡើងនៅ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងលោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈ កម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ថ្លែងនៅក្នុងពិធីជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ លោក ម៉ា វិចិត្រ ក្នុងនាមថ្នាក់ដឹកនាំខេត្ដ មន្ដ្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ដរតនគិរី បានសម្តែងនូវការដឹងគុណ និងស្មារតីចងចាំជានិច្ច គ្មានថ្ងៃបំភ្លេចបាន នូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរៈកងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានលំឱនកាយ សង្រួមចិត្តគោរព វិញ្ញាណក្ខន្ធដល់កងទ័ពដែលបានបាត់បង់ជីវិត ហើយសូមឧទ្ទិស បួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់កងទ័ពស្ម័គ្រចិត្ដ និងជំនាញការវៀតណាម ដែលមាន អដ្ឋិធាតុ ជួបជុំនៅទីនេះសូមបន្ដស្ថិតនៅ ក្នុងឋានសុគតិភព និងធ្វើមាតុភូមិនិវត្ដន៍ដោយមង្គលដើម្បីបានជួបជុំ គ្រួសារ សាច់ ញាតិ បងប្អូនរបស់ខ្លួន កុំបីឃ្លៀងឃ្លាតឡើយ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


