ព័ត៌មានជាតិ
នាយកក្រុមហ៊ុន The Report Company ប្រចាំអាស៊ី វាយតម្លៃខ្ពស់ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពរឹងមាំនៅកម្ពុជា
នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company លោក Lucius Daniels វាយតម្លៃខ្ពស់ ចំពោះការបន្តថែរក្សាបាននូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំនៅកម្ពុជា។ លោក វាយតម្លៃដូច្នេះ នៅក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលសម្តែងការគួរសម នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, លោក Lucius Daniels បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោកចូលជួបសម្ដែងការគួរសម។ លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានបន្តថែរក្សានូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ទាក់ទាញវិនិយោគ និងទេសចរ មកទស្សនាកម្ពុជា។

លោក Lucius Daniels បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីគម្រោងផលិតរបាយការណ៍ផ្សព្វផ្សាយដែលផ្តោតជាសំខាន់លើទស្សនទាន និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ការជំរុញកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់វិស័យទេសចរណ៍ក្នុង «រដូវកាលបៃតង» និង ការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង និងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ជាដេីម។

សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ និងក្តីរីករាយដែលបានជួបលោក Lucius Daniels សាជាថ្មី។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន The Report Company ដែលបានរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជា ជាពិសេស ការចេញផ្សាយកិច្ចសម្ភាសន៍របស់សម្ដេចបវរធិបតី នៅក្នុងទស្សនាវដ្តី Newsweek នាពេលកន្លងមក។

សម្តេចបវរធិបតីក៏បានកត់សម្គាល់អំពីគម្រោងរបស់ក្រុមហ៊ុន ក្នុងការធ្វើកិច្ចសម្ភាសន៍ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់របាយការណ៍ថ្មី។ សម្តេចបវរធិបតី ក៏បានចែករំលែកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានា ដើម្បីបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ, បត់បែន, ប្រកួតប្រជែង និងប្រាកដនិយម។
ក្នុងន័យនេះ, សម្តេចបានគូសរំលេចពីការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ, គម្រោងព្រែកជីកហ្វូណនតេជោ, និងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាដើម។ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការផ្តល់ការលេីកទឹកចិត្តនានា ចំពោះការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពជា ដែលនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងជួយបម្រើដល់ការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។

បន្ថែមលើនេះ, សម្តេចបវរធិបតី ក៏បានលើកឡើងពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ និងតភ្ជាប់បណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ដោយវិស័យឧស្សាហកម្មទំនើប, កម្មន្តសាល, សេវាកម្ម, ទេសចរណ៍ និងភស្តុភារកម្ម ដើម្បីរួមចំណែកដល់ការធ្វើពិពិធកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


