ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចត្រៀមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះនៅឆ្នាំនេះ
សេចក្តីព្រាងអនុក្រឹត្យចុងក្រោយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមាន ផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ត្រូវបានរៀបចំរួចរាល់ហើយដើម្បី សុំការពិនិត្យសម្រេចពីនាយករដ្ឋមន្ត្រី។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមលោក ស៊ូនី វង្សពិសិដ្ឋ។

លោក ស៊ូនី វង្សពិសិដ្ឋ បានលើកឡើងក្នុងវគ្គបណ្ដុះបណ្ដាលមួយនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាល បានគ្រោងនឹងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ក្នុងគោលបំណង រួមចំណែកលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយកង្វះអាហារូបត្ថម្ភ ចាប់ពីទារក នៅក្នុងផ្ទៃដល់កុមារអាយុ២ឆ្នាំ នៅក្នុងពន្ធនាគារ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ជាពិសេសសម្រាប់អត្រាឧបត្ថម្ភដែលផ្ដល់ជូន គឺដូចគ្នាទៅនឹងអត្រាឧបត្ថម្ភ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់គ្រួសារមានបណ្ណសមធម៌ផងដែរ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី បានឱ្យដឹងថាក្នុងសិក្ខាសាលាមួយនៅវិមានរដ្ឋសភាកាលពីថ្ងៃទី១៩ ខែឧសភាថា ការអនុវត្តន៍កម្មវិធីនឹងចាប់ផ្ដើមនៅឆ្នាំ២០២៥នេះ ដោយថាការរៀបចំនេះគឺស្ថិតក្នុងការគោលដៅរបស់ក្រសួងក្នុងឆ្នាំ២០២៥លើការពង្រឹង និងអភិវឌ្ឍកម្មវិធីជាតិជំនួយសង្គម និងស្របតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីកាលពីកន្លងទៅផងដែរ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី ដែលបានចាប់ផ្តើមអនុវត្តដំបូងក្នុងឆ្នាំ២០១៨ ដោយផ្តល់ការឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករនិយោជិតជាស្ត្រីនៅពេលសម្រាល។ ប៉ុន្តែចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភ ព្រមទាំងផ្តល់សេវាសុខាភិបាលបន្ថែម ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលរហូតដល់កុមារអាយុ ២ឆ្នាំ ហើយបាន ពង្រីកវិសាលភាពដល់មន្ត្រីរាជការ, មន្ត្រីកម្មសិក្សា, និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីផងដែរ។ ក្នុងឆ្នាំ២០២៤កន្លងទៅ ស្ត្រី និងកុមារសរុបប្រមាណ ៧៧ ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


