ព័ត៌មានជាតិ
សម្ដេចតេជោណែនាំឱ្យដាក់បញ្ចូលនិវត្តជនទាំងអស់ទៅក្នុងក្របខ័ណ្ឌសមាគមអតីតយុទ្ធជន
ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជន ឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់។

ការផ្ដល់អនុសាសន៍នេះធ្វើឡើងក្នុងកិច្ចប្រជុំការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជានៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យគណបក្សប្រជាជនលោក ជា ធីរិទ្ធ បានឱ្យអ្នកសារព័ត៌មានដឹងថាការកែប្រែលក្ខន្តិកៈនេះគឺជាការគិតគូរដល់និវត្តន៍ទាំងអស់ទាំងមន្ត្រីរាជការស៊ីវិល និងប្រដាប់អាវុធ ដើម្បីទទួលបានការជួយគាំទ្រ។ លោកក៏បានឱ្យដឹងដែរថាការកែប្រែនេះក៏អាចនឹងកែឈ្មោះសមាគមដើម្បីពង្រីកវិសាលភាពផងដែរ។
លោកថា៖ «ការធ្វើបែបនេះរបស់សម្ដេចតេជោក្នុងគោលដៅនៃដំណើរគ្រប់គ្រងលើនិវត្តន៍ជនទូទៅដោយមិនទុកពួកគាត់ចោលដោយយកចិត្តទុកដាក់ជ្រោមជ្រែង ឧបត្ថម្ភ តាមការពិនិត្យជាក់ស្ដែងដោយមិនគិតតែលើអតីតយុទ្ធជននោះទេ»។

ជាមួយគ្នានោះសម្ដេចក៏បញ្ជាឱ្យដាក់ដំណើរការនូវបណ្ដាញសង្គមរបស់សមាគមអតីតយុទ្ធជនកម្ពុជាដើម្បីផ្សព្វផ្សាយឱ្យបានផុលផុសជូនដល់ប្រជាពលរដ្ឋ។
សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបានបង្កើតឆ្នាំ ២០០៧ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគេ។ ជារៀងរាល់ឆ្នាំនៅថ្ងៃទី២១ ខែមិថុនា កម្ពុជាតែងបានប្រារព្ធទិវាអតីតយុទ្ធជនដើម្បីរម្លឹកដឹងគុណដល់ការលះបង់របស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិនេះដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


