ព័ត៌មានជាតិ
ធ្ងន់ធ្ងរ! ខេត្តស្វាយរៀងរកឃើញ ១០ នាក់ទៀតថ្ងៃនេះ
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី២៩មីនានេះថា«នៅថ្ងៃនេះខេត្តស្វាយរៀងកាន់តែធ្ងន់ធ្ងរហើយដោយបានបន្តរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ចំនួន១០បន្ថែមទៀតក្នុងនោះមានជនជាតិចិនចំនួន៨នាក់និងជនជាតិខ្មែរចំនួន២នាក់»។

លោកបានបន្តថាការរកឃើញបន្ថែមចំនួន១០នាក់នេះបានធ្វើឲ្យចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើនឡើងដល់ចំនួន១៧នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន២នាក់និងនៅសល់១៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកបានបន្តទៀតថាក្រុមការងារបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ទាំងនោះបានចំនួន២៣១នាក់ក្នុងនោះនៅនៅភូមិឈើភ្លើង ឃុំកំពង់ត្រាចស្រុករមាសហែករកឃើញចំនួន៦១នាក់ស្រី៣០នាក់ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ចំនួន២១នាក់ស្រី១២នាក់អ្នកប៉ពាល់ប្រយោលចំនួន៤០នាក់ស្រី១៨នាក់ និងក្រុងបាវិតចំនួន១៧០នាក់ស្រី៦០នាក់។

លោកបានបញ្ជាក់ថាក្រុមការងារកំពុងបន្តស្រាវជ្រាវអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាបន្តបន្ទាប់ដើម្បីយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ឲ្យបានទាន់ពេលវេលា។
លោកប្រធានមន្ទីរសុខាភិបាលរូបនោះបានឲ្យដឹងទៀតថាអាជ្ញាធរខេត្តស្វាយរៀងបានសម្រេចផ្អាកទីតាំងមួយចំនួនដូចជាវត្តអារាម ការដ្ឋានសំណង់ អាហារដ្ឋានចំនួន៧ទីតាំងនិងផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈផងដែរ៕

អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


