ព័ត៌មានជាតិ
ផ្លូវភ្លោះ “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” សម្រេចការសាងសង់បានប្រមាណ ៦៥%
គម្រោងស្ថាបនាផ្លូវខេត្តលេខ ៧៣ ដែលមានឈ្មោះថា “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” មានប្រវែងជាង ៥ គីឡូម៉ែត្រ បច្ចុប្បន្ននេះសម្រេចការស្ថាបនា បានប្រមាណជា ៦៥%។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី។


ផ្លូវ ១ខ្សែនេះ ជាផ្លូវក្រាលកៅស៊ូ ប្រភេទ AC កម្រាស់ ៧ សង់ទីម៉ែត្រ ជាប្រភេទផ្លូវភ្លោះ មានសួនច្បារលម្អចំកណ្តាល និងមានប្រវែងជាង ៥ គីឡូម៉ែត្រ ពីរង្វង់មូលព្រាបស ក្នុងសង្កាត់ក្រចេះ ឆ្ពោះទៅដល់រង្វង់មូលខ្លាស្ទុះ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី នៅអំឡុងខែមិថុនា ឆ្នាំ ២០២៥ នេះ នឹងធ្វើការក្រាលកៅស៊ូ និងមួយផ្នែកទៀតកំពុងតែរៀបខឿនសួនច្បារពុះកណ្ដាល។

ពលរដ្ឋក្នុងនៅសង្កាត់ អូរឫស្សី ក្រុងក្រចេះបានសម្ដែងក្តីរីករាយ ក្រោយខេត្តក្រចេះទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចជា ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែង ១,៧៦១ ម៉ែត្រ ខណៈបច្ចុប្បន្នសម្រេចការស្ថាបនាបានជាង ៩០% ហើយគ្រោងដាក់បើកឲ្យធ្វើដំណើរការឆ្លងកាត់ជាបណ្តោះអាសន្ននាក្នុងកំឡុងខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


