ព័ត៌មានជាតិ
លោក នេត្រ ភក្រ្តា៖ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់ប្រភពព័ត៌មាន គ្រាជម្លោះព្រំដែនកម្ពុជា-ថៃ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឱ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។

សំណើរនេះ ត្រូវបានលើកឡើងនាឱកាស លោករដ្ឋមន្រ្តី អញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មាននៅកម្ពុជា ដើម្បីធ្វើការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
លោកក្រើនរំឭកថា៖«សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់ប្រភពព័ត៌មានយកមកផ្សព្វផ្សាយ ស្ថិតក្នុងគ្រានៃការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជម្លោះដែលព័ត៌មានពិត និងព័ត៌មានមិនពិតច្រើននៅក្នុងនោះ»។ លោកបញ្ជាក់បន្ថែមថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងព្រំដែនរវាង កម្ពុជា-ថៃ អ្នកសារព័ត៌មានអាចដកស្រង់ប្រភពព័ត៌មានផ្លូវការយកទៅផ្សព្វផ្សាយបានគឺប្រភពពី រាជរដ្ឋាភិបាលកម្ពុជា, ប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា, និងសម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្រភពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ប្រភពពីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រី ស្នើដល់អ្នកសារព័ត៌មានសូមប្រកាន់នូវវិធានការ ការពារខ្លួននៅពេលចុះទៅយកព័ត៌មាននៅតំបន់សមរភូមិ ឬតំបន់ប្រឈម ហើយក្រសួងព័ត៌មាន នឹងផ្តល់អាវកាក់សារព័ត៌មានចំនួន ២ ៥០០អាវ ដើម្បីសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន និងសូមឱ្យពាក់កាតដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ។

តែទោះជាយ៉ាងណាក្តី អ្នកសារព័ត៌មានត្រូវយល់ដឹងឱ្យច្បាស់លាស់កុំចូលតំបន់ដែលមានការហាមឃាត់នៅទីតាំងឈរជើងរបស់កងទ័ព ដោយគ្មានការអនុញ្ញាតិ។ ការធានាសុចរិតភាព និងភាពត្រឹមត្រូវនៃព័ត៌មាន គឺជាការចាំបំផុតសម្រាប់អ្នកសារព័ត៌មាន ដែលត្រូវតែផ្តល់ព័ត៌មានបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងគួរឱ្យទុកចិត្ត ដើម្បីបង្កើនស្មារតីទុកចិត្តរបស់សាធារណជន។ នេះបើតាមការណែនាំបន្ថែមរបស់លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


