ព័ត៌មានជាតិ
ក្រុមហ៊ុនកសិកម្មដ៏ធំប្រចាំនៅស្រុកស្ទឹងត្រង់ ត្រូវការកម្មករបន្ថែមជាង ១ ០០០ នាក់ មួយថ្ងៃទទួលបានប្រាក់ពលកម្មពី ១៣ ដុល្លារដល់ ២០ ដុល្លារ
បើតាមការបញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មានដែលចុះបេសកកម្មផ្សព្វផ្សាយទ្រង់ទ្រាយធំអំពីសក្តានុពលកសិកម្មនៅខេត្តកំពង់ចាម ក្រុមហ៊ុនចម្ការកៅស៊ូបឹងកេតកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ១ ០០០ នាក់បន្ថែមទៀត ដើម្បីបម្រើការងារតាមខ្សែសង្វាក់ផលិតកម្មនៅក្នុងក្រុមហ៊ុន។
អ្នកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រហ៊ុនចម្ការកៅស៊ូ បឹងកេត បានបញ្ជាក់ថា ឥលូវនេះក្រុមហ៊ុនកំពុងខ្វះកម្មករប្រមាណ ១ ០០០ នាក់ទៀត ដើម្បីបម្រើក្នុងខ្សែសង្វាក់ផលិតកម្មតាមផ្នែកជាច្រើនក្នុងនោះមានរោងចក្រកែច្នៃជ័រកៅស៊ូ រោងចក្រផលិតក្រដាស រោងចក្រផលិតជី ទាំងកម្លាំងពលកម្មបម្រើការងារនៅចម្ការចេក និងទុរេនរាប់ពាន់ហិកតា។
ខណៈក្រុមហ៊ុនមានកម្មករកំពុងបម្រើការងារជាង ៥ ពាន់នាក់ អ្នកឧកញ៉ា ហេង ឡុង បានបង្ហើបថា ក្រុមហ៊ុនកំពុងតម្រូវការកម្លាំងពលកម្មជាច្រើនពាន់នាក់ទៀត ដើម្បីបំពេញខ្សែសង្វាក់ផលិតកម្ម ដែលទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃចាប់ពី ១៣ ដុល្លារ ដល់ ២០ ដុល្លារទៅតាមសមត្ថភាពនិងជំនាញ៕




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


