Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងភូមិទួលពង្រ ស្នើសមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ(មានវីដេអូ)

បានផុស

នៅ

ក្មេងទំនេីងមួយក្រុមមានម៉ូតូ៥គ្រឿងបាននាំគ្នាបង្ហោះតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យរំខានដល់ពលរដ្ឋស្ទេីររាល់យប់ ពលរដ្ឋស្នេីឲ្យកម្លាំងសមត្ថកិច្ចជួយចេញល្បាតដេីម្បីទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅវេលាម៉ោង១០យប់​ ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ក្រុមក្មេងទំនេីងមួយក្រុមមានគ្នា១០នាក់​ ម៉ូតូ៥គ្រឿងបានជិះចុះជិះឡេីង​ រួចបានធ្វេីសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ​ធ្វេីឱ្យរំខានដល់ប្រជាពលរដ្ឋស្ទេីរាល់យប់ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ នៅពេលដែលក្រុមក្មេងទំនើងទាំងនោះកំពុងបង្ហោះម៉ូតូ ពួកគាត់ក៏បានទាក់ទងទៅលោក​ សាយ​ ចំរេីន​ នាយប៉ុស្តិ៍នគរបាលចោមចៅទី១​ ដេីម្បីចាត់កម្លាំងចុះអន្តរាគមន៍ភ្លាមៗផងដែរ តែក្រុមក្មេងទំនេីងទាំងនោះបានជិះចេញទៅបាត់អស់ទៅ។

ពួកគាត់បន្ថែមថា​ ស្ទេីរតែរៀងរាល់យប់ទៅហេីយដែលក្រុមក្មេងទំនេីងតែងតែជិះម៉ូតូបង្ហោះតាមដងផ្លូវក្នុងភូមិទួលពង្រ​ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភក្លាចបង្ក្រោះគ្រោះថ្នាក់ណាមួយលើអ្នកធ្វើដំណើរផ្សេងទៀត ដូច្នេះពួកគាត់ស្នេីដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជួយចុះល្បាតនៅតំបន់នេះ និងបង្ក្រាបក្រុមក្មេងទាំងនេះផង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម