ព័ត៌មានជាតិ
ERIA ប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធសុខាភិបាល និងការរៀបចំយន្តការថែទាំរយៈពេលវែង
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្តេជ្ញាចិត្តគាំទ្រកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធសុខាភិបាល និងការរៀបចំយន្តការថែទាំរយៈពេលវែងដែលមានប្រសិទ្ធភាព។ ERIA បញ្ជាក់ថា «យើងរីករាយក្នុងការជួយឧបត្ថម្ភអាហារូបករណ៍ និងការផ្តល់ដំបូន្មានផ្នែកបច្ចេកទេស»។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក កុយ វ៉ាន់នី រដ្ឋលេខាធិការទទួលភារកិច្ចទំនាក់ទំនងសាធារណៈ អន្តរជាតិ និងជាតំណាង រដ្ឋមន្ត្រីសុខាភិបាល ជាមួយគណៈប្រតិភូ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលដឹកនាំដោយ លោក Yasuyuki Mitsuhashi មន្ត្រីជាន់ខ្ពស់គោលនយោបាយសម្រាប់ថែទាំសុខភាពរបស់ ERIA កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
ជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពី ១.កម្មវិធីអាហារូបករណ៍វេជ្ជសាស្ត្រអាស៊ាន-ជប៉ុន៖ ការណែនាំអំពីលក្ខខណ្ឌ គោលបំណង និងឱកាសសម្រាប់និស្សិត និងអ្នកវេជ្ជសាស្ត្រកម្ពុជាចូលរួម ដើម្បីពង្រីកចំណេះដឹង និងជំនាញវេជ្ជសាស្ត្រទំនើប។ ២.ការវិវត្តន៍យន្តការអនុវត្ត៖ ការរិះរកវិធីសាកសមនៃការគាំទ្រពី ERIA ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល និងការថែទាំរោគរាតត្បាតរយៈពេលវែង។ ៣.កិច្ចសហប្រតិបត្តិការអនាគត៖ ការពិភាក្សាលើគម្រោងស្រាវជ្រាវ ការអភិវឌ្ឍន៍នវានុវត្តន៍ និងការពង្រឹងសមត្ថភាពស្ថាប័នសុខាភិបាលកម្ពុជា។

លោក កុយ វ៉ាន់នី បានពាំនាំការថ្លែងអំណរគុណពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈគណៈប្រតិភូ ជូនដល់ប្រជាជនជប៉ុន អំពីសមិទ្ធិផលជាផ្លែផ្កា ជាបន្តបន្ទាប់តាមរយៈគម្រោងអភិវឌ្ឍនានានៃវិស័យសុខាភិបាល ក្នុងនោះរួមទាំងផ្នែកសេវាមន្ទីរពេទ្យ ផ្នែកបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល។ លោករដ្ឋលេខាធិការ បានទទួលស្វាគមន៍ការចូលរួមរបស់ ERIA និងសង្កត់ធ្ងន់ថា «កិច្ចសហការនេះនឹងជួយពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលជាតិ និងផ្តល់ឱកាសដល់បុគ្គលិកសុខាភិបាលកម្ពុជាក្នុងការទទួលបានចំណេះដឹងថ្មី»។
ចំណែក លោក Yasuyuki Mitsuhashi បានសម្តែងអំណរគុណដ៏ជ្រាលជ្រៅជូនលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសុខាភិបាល ដែលតែងជួយគាំទ្រ បន្តគាំទ្រ និងថែមទាំងចង្អុលបង្ហាញទិសដៅកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។

ភាគីទាំងពីរសង្ឃឹមថា កម្មវិធីអាហារូបករណ៍នឹងជួយដល់ការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាតាមរយៈការបណ្តុះបណ្តាលជំនាញខ្ពស់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ ភាគីទាំងពីរ ក៏សុំពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល លើការចូលរួមជាមួយកម្ពុជានូវ ចំណេះដឹងកម្រិតជំនាញ និងឯកទេសផ្សេងៗអំពីសុខាភិបាល ដើម្បីអភិវឌ្ឍ និងបន្តបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសុខាភិបាល និង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានបំណងពង្រីកការបណ្តុះបណ្តាលបន្ថែមលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាល បន្ថែមទៀតផងដែរ។
កិច្ចប្រជុំនេះ បានបញ្ចប់ដោយជោគជ័យ ហើយក្រសួងសុខាភិបាលកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានឯកភាពលើផែនការបន្ត និងការបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


