Connect with us

កីឡា

ក្រុមបាល់ទះកម្ពុជា ប៉ះ វៀតណាម រសៀល​ថ្ងៃ​នេះ នៅ​ហ្វីលីពីន

បានផុស

នៅ

រសៀល ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកទល់នឹងក្រុមបាល់ទះជម្រើសជាតិ វៀតណាម នៅក្នុងការពាន SEA V League ២០២៥។

ការប្រកួតរបស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា នាវេលាម៉ោង ១:៣០ នារី​រសៀល គឺជាការប្រកួតដំបូងបង្អស់តែម្តង ដែលកម្ពុជាបានចូលរួមក្នុងពាន SEA V League នេះ។ ការ​ប្រកួត​បើក​ឆាក​កាល​ពី​ម្សិល​មិញ វៀតណាម បានចាញ់ ហ្វីលីពីន ដោយ​លទ្ធផល ០-៣ ហើយ​នេះ​ជា​ការ​ប្រកួត​ទី​២ ពេល​ជួប​កម្ពុជា ដែល​ជា​ការ​ប្រកួត​ទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ប្រវត្តិ​ពាន​រង្វាន់​អាស៊ាន​មួយ​នេះ​ វៀតណាម ធ្លាប់​បាន​ចូល​រួម ៣ លើក​ហើយ គិត​តាំងពី​ឆ្នាំ ២០២៣ គឺពួកគេមិនដែលបានបាត់មុខពីការប្រកួតប្រជែងសូម្បីម្តងឡើយ។ សម្រាប់​កម្ពុជា ជា​លើក​ដំបូង​ដែល​បាន​ចូល​រួម​ប្រកួត​ពាន​នេះ​ក្នុង​នាម​ជា​ក្រុម​ជើង​ឯក SEA V. League Challenge ឆ្នាំ​២០២៤។

បើងាកមកមើលអំពីប្រវត្តិជួបគ្នាកន្លងមក ដោយរាប់តាំងពីឆ្នាំ ២០១១ មក កម្ពុជា និង វៀតណាម​ ធ្លាប់ជួបគ្នាបានចំនួន ៣ លើក ​នៅ​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមប៉ុណ្ណោះ។ ក្នុងនោះជាលទ្ធផលក្រុម វៀតណាម ឈ្នះ ២ លើក និងកម្ពុជា ឈ្នះ ១ លើក។

ខាងក្រោមនេះជាលទ្ធផលជួបគ្នាទាំង ៣ លើករវាងក្រុមបាល់ទះ កម្ពុជា​ និងវៀតណាម៖

ស៊ីហ្គេមឆ្នាំ ២០១១៖

  • កម្ពុជា ចាញ់ វៀតណាម ០-៣។

ស៊ីហ្គេមឆ្នាំ ២០១៥៖

  • កម្ពុជា ចាញ់ វៀតណាម ០-៣។

ស៊ីហ្គេមឆ្នាំ ២០១៩៖

  • កម្ពុជា ឈ្នះ វៀតណាម ៣-២។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ពាន SEA V League ២០២៥ បានបញ្ចប់ការប្រកួតចំនួន ២ គូហើយ ក្នុងនោះក្រុមជម្រើសជាតិ ថៃ បានឈ្នះ ឥណ្ឌូនេស៊ី ៣ សិតទល់នឹង ១ និងមួយគូទៀត ក្រុមជម្រើសជាតិ ហ្វីលីពីន បាន​យក​ឈ្នះ វៀតណាម ៣-០។

ដោយឡែកការប្រកួតនៅថ្ងៃទី ១០ ខែ កក្កដា នេះ ក្រៅពីជំនួបរវាង កម្ពុជា និង វៀតណាម វេលាម៉ោង ១:៣០ នាទីរសៀល គឺនៅមានមួយគូទៀត ដែលជាការជួបគ្នារវាងក្រុមជម្រើសជាតិ ថៃ និងហ្វីលីពីន វេលាម៉ោង ៦:០០ ល្ងាច៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

វិវាទនៅរោងចក្រ ឡឺក្រោន ស៊ូ ត្រូវបានដោះស្រាយបញ្ចប់ដោយគ្រប់ភាគីសប្បាយចិត្ត និងស្រុះស្រួលគ្នា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​​សេវាកម្ម​ម៉ាស្សា​ថោកនៅ​ថៃ កំពុង​​​រង​ការ​វាយប្រហារ​​អំពី​​កង្វះអនាម័យ​និង​ប្រភពឆ្លងរោគ​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកឃួង ស្រេង ៖ ការបម្រើសេវាសាធារណៈជូនពលរដ្ឋ  លោកមិនចង់ឭថា ធ្វើឯកសារ ខុសនេះខុសនោះធ្វើមិនចេះត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថានគរុកោសល្យបាត់ដំបង​ ចុះ MoU ជាមួយវិទ្យាល័យចំនួន ៣ ពង្រឹងសមត្ថភាពគ្រូបង្រៀន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទឹកជំនន់ធ្ងន់ធ្ងរកំពុងវាយប្រហារខេត្តភាគខាងជើងប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទីបំផុតដឹងមូលហេតុធ្លាក់យន្តហោះ Air india ដែលសម្លាប់មនុស្ស ២៦០នាក់ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្រ្តី ណែនាំឱ្យទូងស្គរ ទះប៉ោត ដើម្បីអបអរទីតាំងចំនួន៣របស់កម្ពុជាត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោងផ្លូវបេតុង​ប្រវែង​ ១៥០០ម៉ែត្រ សមិទ្ធផលប្រវត្តិសាស្ត្រ​ថ្មី​លេីដីកោះ​រងាវតាមដងទន្លេមេគង្គ​លើ​​ក្នុង​ខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម