Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីណែនាំ​ឱ្យ​គិតគូរបង្កើន​ថវិកាប្រចាំឆ្នាំលើវិស័យការពារជាតិ

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ណែ​នាំ​ឱ្យ​គិតគូរក្នុង​ការ​បង្កើន​ថវិកាលើ​វិស័យ​ការពារ​ជាតិ ដើម្បីបង្កើន​សមត្ថភាព​យោធា​ស្របតាម​បច្ចេកវិទ្យាកាន់តែ​ទំនើប និងយុទ្ធសាស្ត្រ​សង្គ្រាម​ក្នុង​ពិភព​លោក​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ពីមជ្ឍមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំជុំ​សែន​រីករាយ ស្រុកសាមគ្គីមាន​ជ័យ ខេត្ត​កំពង់​ឆ្នាំ ព្រឹក​ថ្ងៃទី​១៤ ខែកក្កដានេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា​បច្ចុប្បន្ន​កម្ពុជា​មាន​សមត្ថភាពការពារ​ទឹក​ដី​គ្រប់គ្រាន់ តែ​ក៏​ត្រូវ​ពង្រឹង​បន្ថែម​ និង​ធ្វើ​ទំនើប​កម្ម​យោធាបន្ថែម​ផងដែរ។ សម្ដេច​ថាការ​ធ្វើ​ទំនើប​កម្ម​ត្រូវ​ពិនិត្យ​លើ​រចនាសម្ព័ន្ធកង​ទ័ព ធនធាន​មនុស្ស និង​អាវុធយុទ្ធភ័ណ្ឌ។

សម្ដេចថា៖ «យើង​ត្រូវ​ពិនិត្យ​ក្នុង​ការ​គិតគូរបង្កើន​ថវិកាការពារ​ជាតិក្នុង​កម្រិត​ណា​មួយ​​»។

សម្ដេចបញ្ជាក់ថា​ការ​ធ្វើ​ទំនើប​កម្ម​យោធា​របស់​កម្ពុជា​មិន​មែន​ជាការ​គំរាម​កំហែង​ប្រទេស​ណាមួយ​ទេគឺ​គ្រាន់​ដើម្បី​ការពារ​ជាតិពី​ការ​ឈ្លានពាន​របស់​បរទេស​ប៉ុណ្ណោះ។

យោងតាម​របាយការណ៍ថវិការសង្ខេប​ឆ្នាំ២០២៥​ របស់​ក្រសួង​សេដ្ឋកិច្ច​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០២៥​ កម្ពុជា​​ចំណាយ​ថវិកាជាតិ​សរុប​ជាង ៣៧ ៩៥១ប៊ីលានរៀល ដែល​ស្មើ​នឹង​ប្រមាណ ៩ ៤០០លានដុល្លារក្នុង​នោះ​វិស័យ​ការពារជាតិ​ស្ថិតក្នុង​លំដាប់ទី៣ដែលត្រូវចំណាយ​ប្រមាណ ​ ៧៤១លានដុល្លារអាមេរិក៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម