ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ថា កម្ពុជាកំពុងមានប្រៀបលើសមរភូមិក្នុងការវាយទប់ទល់នឹងទ័ពថៃឈ្លានពាន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា អះអាងថា ក្រោយការវាយប្រហារគ្នាដោយអាវុធនៅតំបន់ព្រំដែន ដែលកងទ័ពថៃជាអ្នកផ្ដើមមុននោះ កងទ័ពកម្ពុជាកំពុងមានប្រៀបលើសមរភូមិនេះក្នុងកិច្ចការពារដែនដីពីការឈ្លានពានដោយសត្រូវ។

លោក ស សុខា លើកឡើងថា៖ «ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ»។

លោករដ្ឋមន្ត្រីមហាផ្ទៃ ក៏បានបញ្ជាក់ពីទំនុកចិត្ត និងជឿជាក់ខ្ពស់លើការដឹកនាំរបស់សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។ ទន្ទឹមនឹងការជឿជាក់លើរដ្ឋាភិបាល និងកងកម្លាំង លោក ស សុខា ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀម មានលំនឹងក្នុងចិត្ត និងបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រក្រតីផងដែរ។
លោក បានលើកទឹកចិត្តដល់ពលរដ្ឋខ្មែរបន្តរួបរួមគ្នាជ្រោងឱ្យខ្ពស់ត្រដែតនូវស្មារតីជាតិ បេះដូងដើរក្នុងចង្វាក់ខ្មែរតែមួយ គាំទ្រ និងលើកទឹកចិត្តឱ្យបានសកម្មខ្លាំងក្លា តាមគ្រប់រូបភាពដល់កងកម្លាំងជាតិ ដែលឈរជើងនៅសមរភូមិជួរមុខ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


