Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ស្នើម្ចាស់ទីតាំងអគារខុនដូ ជំរុញជនបរទេសដែលមក ស្នាក់នៅ ចុះបញ្ជីផ្តល់ព័ត៌មានក្នុងប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នភាពជនបរទេសនៅកម្ពុជា

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ស្នើ​ម្ចាស់​ទីតាំង​អគារ​ខុនដូ​ទាំងអស់ ជំរុញ​ជនបរទេស​ដែល​មក​ស្នាក់នៅ​ទីតាំង​របស់​ខ្លួន ចុះ​បញ្ជី​ផ្តល់​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​បច្ចុប្បន្នភាព​ជនបរទេស​នៅ​កម្ពុជា ហៅ​កាត់​ថា FPCS (Foreign Presence in Cambodia System) របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​បែបនេះ ក្នុង​ឱកាស លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​បន្ត​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះ​ពិនិត្យ​អគារ​ស្នាក់នៅ​ខុនដូ ២ ទីតាំង ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី ២ រួមមាន ៖ ទី១-អគារ TV TOWER និង ទី២-អគារ​កាំ​កូ កាលពី​ល្ងាច​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ។

នា​ឱកាស​នោះ លោក​អភិបាលខណ្ឌ បាន​ជំរុញ​ដល់​អ្នកគ្រប់គ្រង​ទីតាំង បង្កើន​ការ​គ្រប់គ្រង​ជនបរទេស​ដែល​ចូល​មក​ស្នាក់នៅ​ឲ្យ​បាន​ច្បាស់លាស់ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព​ជនបរទេស។

ជាមួយ​គ្នា​នេះ លោក​អភិបាលខណ្ឌ បាន​ស្នើ​ម្ចាស់​ទីតាំង​អគារ​ខុន​ដូ​ទាំងអស់ ជំរុញ​ជនបរទេស​ដែល​មក​ស្នាក់នៅ​ទីតាំង​របស់​ខ្លួន​ទាំងអស់ ត្រូវ​ចុះបញ្ជី​ផ្តល់​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​បច្ចុប្បន្នភាព​ជនបរទេស​នៅ​កម្ពុជា ហៅ​កាត់​ថា FPCS (Foreign Presence in Cambodia System) របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ មិនតែប៉ុណ្ណោះ លោក​អភិបាល ក៏បាន​ស្នើ​ដល់​លោក​អធិការ​-​អធិការរង ជាពិសេស​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ទាំង ៧ ត្រូវ​បង្រៀន​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ FPCS ដល់​បណ្តា​ម្ចាស់​ទីតាំង ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ឬ​អ្នកកាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ។

សូម​បញ្ជាក់​ថា ការ​ប្រើ​ប្រព័ន្ធ​អេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System) អត្តសញ្ញាណ​ជនបរទេស​ទាំងអស់ នឹង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​សមត្ថកិច្ច ហើយក៏​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ជនបរទេស ជាពិសេស​ការ​បង្ក្រាប​បទល្មើស និង​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន បាន​ទាន់​ពេល​ផង​ដែរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម