ព័ត៌មានជាតិ
ប្រជាពលរដ្ឋ អាជីវករ អ្នកឧកញ៉ា ឧបត្ថម្ភសម្ភារៈ ថវិកា ជូនដល់កម្លាំងជួរមុខ និងពលរដ្ឋភៀសខ្លួន នៅខេត្តពោធិ៍សាត់
រដ្ឋបាលខេត្តពោធិ៍សាត់ដែលមាន លោក ខូយ រីដា ជាអភិបាលខេត្ត នៅតែបន្តរង់ចាំទទួលពីសប្បុរសជន ប្រជាពលរដ្ឋ អាជីវករក្នុងខេត្ត និងក្រៅខេត្តជាច្រើន បានរួមដៃគ្នាប្រមូលផ្ដុំជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាជាច្រើន ដើម្បីឧបត្ថម្ភជូនដល់កម្លាំងជួរមុខ និងពលរដ្ឋភៀសខ្លួនដែលកំពុងប្រឈមមុខនឹងស្ថានភាពការលំបាកនៅក្នុងខេត្តពោធិ៍សាត់។ ការចែកជូននេះបានប្រគល់ជាផ្លូវការដល់អភិបាលខេត្ត ដោយមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចការជាអ្នកឧបត្ថម្ភ និងការចូលរួមស្ម័គ្រចិត្ត កាលពីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នៅសាលបន្ទប់របស់លោកផ្ទាល់ផង និងនៅទល់មុខសាលាខេត្តពោធិ៍សាត់ផងដែរ។

លោក ខូយ រីដា បានលើកឡើងថា សម្ភារៈ និងថវិកាដែលបានប្រមូលផ្តុំរួមមាន អាហារចម្រុះ ទឹកផឹក វេជ្ជបណ្ឌិតឧបត្ថម្ភផលិតផលស្អាតសំអាត ដើម្បីជួយដោះស្រាយបញ្ហាអាកាសធាតុ និងថវិកាដែលអាចប្រើប្រាស់សម្រាប់បរិច្ឆេទបឋម។ ហើយការចូលរួមនេះ មិនត្រឹមតែបង្ហាញពីការចិត្តស្ម័គ្រចិត្ត និងអំណរគុណរបស់ប្រជាជនចំពោះកម្លាំងជួរមុខទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសាមគ្គីរបស់សង្គមក្នុងការរួបរួមជួយសង្គ្រោះបញ្ហាសង្គម។

លោកអភិបាលខេត្តពោធិ៍សាត់ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនេះ ហើយសន្យាថា នឹងប្រើប្រាស់ធនធានទាំងនេះយ៉ាងមានប្រសិទ្ធភាព ដើម្បីជួយសង្គ្រោះ និងគាំទ្រចំពោះកម្លាំងជួរមុខ និងជនរងគ្រោះ ឲ្យទាន់ពេលវេលា។

លោក ក៏បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូស៊េរី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក និងភេសជ្ជៈចំនួន ១.១១៩ កេស ទឹកបរិសុទ្ធចំនួន ៥០០ កេស ផងដែរ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង ៥ និង ០២ នាទីព្រឹក ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ទាហានឈ្លានពានសៀម បានបាញ់ផ្លោងគ្រាប់ធុនធំ និងធុនកណ្ដាល ចូលដីកម្ពុជាជាច្រើនគ្រាប់ ទាំងកម្រោល នៅព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនេះគឺជាការរំលោភបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ ហើយមកទល់ពេលនេះ កងទ័ពកម្ពុជា ពុំទាន់បានផ្ទុះអាវុធតបតទេ ប៉ុន្តែកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនរបស់យើងគឺស្ថិតនៅក្នុងការត្រៀមវាយបកទៅវិញយ៉ាងពេញទំហឹង ទៅលើចោរសៀមឈ្លានពាននៅពេលសមស្រប និងសភាពការណ៍ចាំបាច់។ ដោយឡែក ពលរដ្ឋជាជនភៀសសឹក ចំនួន ៧៣៦ គ្រួសារ ស្មើនឹង ១ ៩៩០ នាក់ ក៏បានចាកចេញពីតំបន់សមរភូមិប្រយុទ្ធ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួមទាំងប្រជាពលរដ្ឋតាមបណ្ដាឃុំមួយចំនួនទៀត បានចាកចេញមកកាន់ទីកន្លែងសុវត្ថិភាព ដោយទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្តផងដែរ៕
អត្ថបទ ៖ លាន គ្រន









-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


