ព័ត៌មានជាតិ
កម្ពុជាច្រានចោលចំពោះការចោទរបស់កងទ័ពថៃ ដែលថាខ្លួនរំលោភបទឈប់បាញ់
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានប្រកាសច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថា កងទ័ពកម្ពុជាបានរំលោភលើបទឈប់បាញ់រវាងប្រទេសទាំងពីរ ដោយបន្តបាញ់នៅព្រឹកថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃត្រង់ទី២៩ ខែកក្កដានេះ ថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបាននិងកំពុងអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ម៉ោងនេះ ពុំមានការផ្ទុះអាវុធឡើយ។

ជាមួយគ្នានេះក៏មានកិច្ចប្រជុំរវាងភូមិភាគនៃប្រទេសទាំងពីរផងដែរ រួមមានយោធភូមិភាគទី ៥ ទី៤ និងទី៣ របស់កម្ពុជា ជាមួយយោធភូមិភាគទី១ និងទី២ របស់ថៃ ដើម្បីជួបពិភាក្សាគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ឱ្យដឹងបន្ថែមបែបនេះ ហើយលោកស្រី អះអាងពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញ។
គួរបញ្ជាក់ថា ក្រោយមានកិច្ចប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃ និងកម្ពុជា បានឯកភាពគ្នាចំនួន៣ចំណុច គឺ៖១. បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលបានចូលជាធរមាននៅវេលាម៉ោង២៤:០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ២. ឯកភាពឱ្យរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ និងទី៣. កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាក៏បានប្ដេជ្ញាយ៉ាងច្បាស់ និងគោរពអនុវត្តគ្រប់បែបយ៉ាង រួមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ការរួមរស់នៅជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងចំពោះស្ថានការណ៍នេះផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


