ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា បន្តទទួលអំណោយរបស់សប្បុរសជនសម្រាប់ចែកជូនពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ តាមរយៈសាលារាជធានីភ្នំពេញ
រដ្ឋបាលខណ្ឌ ៧ មករា បន្តទទួលយកអំណោយសប្បុរសជនចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ចែកជូនពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ តាមរយៈសាលារាជធានីភ្នំពេញ។

ជាក់ស្ដែងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានទទួលអំណោយពីសប្បុរសជនក្នុងមូលដ្ឋាន និង រដ្ឋបាលសង្កាត់ទាំង ៨ ក្នុងមូលដ្ឋានខណ្ឌ បានទទួលយកអំណោយដែលសប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារៈ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក បន្ទាប់ពីមានជម្លោះប្រដាប់អាវុធបង្កឡើងដោយទាហានថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

លោកអភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានខណ្ឌ អាចយកសម្ភារៈអំណោយទាំងអស់នេះទៅដាក់នៅសាលាសង្កាត់ ឬ សាលាខណ្ឌ ដែលនៅជិតលោកអ្នក ងាយស្រួលក្នុងការរៀបចំទុកដាក់ និងធ្វើការបញ្ជូនយកទៅតាមរយៈសាលារាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌ ៧ មករា អំពាវនាវដល់ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗ ខ្លួន ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ព្រមទាំងជួយដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ចំពោះសម្ភារៈដែលប្រជាពលរដ្ឋបរិច្ចាគនេះ រដ្ឋបាលខណ្ឌ ៧ មករា បានរៀបចំប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកយកទៅជូនតាមទីតាំងកន្លែងជនភៀសសឹកស្នាក់នៅតាមព្រំដែន។

ក្នុងនាមរដ្ឋបាលខណ្ឌ ៧ មករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលមានចិត្តសប្បុរសក្នុងស្មារតីខ្មែរជួយខ្មែរដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនមកកាន់ខេត្តសៀមរាបរកទីតាំងសុវត្ថិភាព៕
អត្ថបទ ៖ ម៉េង




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


