ព័ត៌មានជាតិ
ក្រោយថៃទម្លាក់គ្រាប់បែកលើកម្ពុជា អាជ្ញាធរមីន ចុះផ្សព្វផ្សាយការយល់ដឹងពីបញ្ហាមីននៅជំរុំភៀសសឹក
ក្រោយថៃទម្លាក់គ្រាប់បែកលើកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចុះដឹកនាំការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ។

នាឱកាសចុះផ្សព្វផ្សាយអប់រំ កាលពីថ្ងៃទី ៣០ ខែកក្កដា លោកបានលើកឡើងថា ការអប់រំអំពីហានិភ័យនៃអាវុធជាតិផ្ទុះថ្ងៃនេះ គឺមិនមែនត្រឹមតែជាការបង្រៀនមេរៀននោះទេ តែវាគឺជាការការពារអាយុជីវិត ជាការផ្តល់ចំណេះដឹងដើម្បីការពារអាយុជីវិតពុកម៉ែ បងប្អូន និងកូនចៅតូចៗរបស់យើង។ លោកសង្កត់ធ្ងន់ថា៖«សំណល់ជាតិផ្ទុះពីសង្គ្រាម ពិតជាគ្រោះថ្នាក់ខ្លាំង ហើយនៅពាសពេញស្រែចម្ការ ព្រៃភ្នំ និងតាមច្រាំងទន្លេ ប៉ុន្តែប្រសិនបើពុកម៉ែ បងប្អូន កូនក្មួយ ស្គាល់គ្រាប់ទាំងនេះ អាចចៀសចេញពីវា ហើយចេះរាយការណ៍អំពីវា នោះគ្រោះថ្នាក់ទាំងនេះ នឹងបាត់រសាត់អស់ជាមិនខាន ហើយអ្វីដែលបងប្អូនជនភៀសសឹក បានរៀនសូត្រ និងស្វែងយល់នៅថ្ងៃនេះ នឹងអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រលាញ់របស់ខ្លួន»។
អំឡុងផ្ទុះអាវុធកម្ពុជា-ថៃ , ក្រុមយោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិហាមឃាត់ និងទម្លាក់គ្រាប់បែក MK-84 មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ បំផ្លាញ់ផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរស្លូតត្រង់។

នោះចំពោះមុខភៀសសឹក លោក លី ធុជ បានកោតសរសើរភាពក្លាហានរបស់ពុកម៉ែ បងប្អូនក្នុងការប្រឈមនឹងភាពភ័យខ្លាច ភាពអត់ធ្មត់ក្នុងអំឡុងពេលភៀសខ្លួន និងការរួបរួមគ្នានៅក្នុងអំឡុងពេលដ៏ខ្មៅងងឹតនេះ បានចាប់យកបេះដូងរបស់ជាតិខ្មែរទាំងមូល ហើយវត្តមានរបស់លោក និងសហការី គឺជាការចូលរួមជាមួយបងប្អូនជនភៀសសឹកដោយផ្ទាល់ ដើម្បីជាការរួមសុខរួមទុក្ខ ជាមួយគ្នា។ លោកបន្តថា៖«ទាំងអស់គ្នា បានដឹងអំពីការលំបាករបស់បងប្អូនជនភៀសសឹក ដែលបានចាកចោលផ្ទះសំបែង ភៀសខ្លួនចេញពីគ្រាប់រំសេវ ដឹកកូន ចៅ តាយាយចាស់ជរា និងទ្រព្យសម្បត្តិបន្តិចបន្តួច ដែលអាចយកតាមខ្លួនបាន ហើយនៅពេលស្ថានភាពបានធូរស្រាល បងប្អូនជនភៀសសឹកនឹងអាចត្រលប់ទៅផ្ទះសំបែងខ្លួនវិញ ប៉ុន្តែត្រូវចងចាំថា គ្រោះថ្នាក់ដែលបន្សល់ទុកដោយសង្គ្រាមនេះ គឺនៅមិនទាន់បញ្ចប់នៅឡើយទេ»។
លោកបានជម្រាបដល់បងប្អូនជនភៀសសឹកដែរថា ទោះបីបាត់បង់អ្វីៗជាច្រើន ប៉ុន្តែមិនត្រូវបាត់បងសិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរស់នៅដោយសន្តិភាព និងសិទ្ធិវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ ដោយគ្មានការភ័យខ្លាចនោះទេ។ លោកថា៖«យើងអាចចាប់ផ្តើមជីវិតរបស់យើងជាថ្មី យើងអាចសាងសង់ផ្ទះរបស់យើងឡើងវិញ ប៉ុន្តែដំបូងបង្អស់ យើងត្រូវចាប់ផ្តើមយល់ដឹងអំពីអាវុធជាតិផ្ទុះទាំងនេះ ហើយសំខាន់បំផុត គឺចាប់ផ្តើមពីពុកម៉ែ បងប្អូន កូនក្មួយនៅទីនេះ»។
លោកទេសទេសរដ្ឋមន្ត្រី បានសម្តែងការនឹករំលឹកដល់វីរកងទ័ពដ៏មោះមុត ដែលកំពុងឈរនៅសមរភូមិជួរមុខ ស៊ូទ្រាំរងការវាយប្រហារ ដើម្បីការពារយើងទាំងអស់គ្នា ការពារទឹកដីជាទីស្រលាញ់របស់យើង ការពារផ្ទះសំបែងរបស់យើង និងការពារអនាគតរបស់យើងទាំងអស់គ្នា។ វីរកងទ័ពរបស់យើងអាចរងគ្រោះថ្នាក់ អាចបាត់បង់ជីវិត តែវីរកងទ័ពរបស់យើង នៅតែរក្សាបានមោទនភាពជាតិ កិត្តិយស និងមិនចុះចាញ់ជាដាច់ខាត។

លោកបញ្ជាក់ថា កម្លាំងតស៊ូ និងការរួបរួម ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺកើតចេញពីទស្សនវិស័យ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ នូវគោលនយោបាយសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលជាច្រើនតសវត្សរ៍ និងបង្កើតបានអនាគតរុងរឿងមួយ ជូនដល់កម្ពុជាយើង។ ហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅបន្តថែរក្សាកេរដំណែលសន្តិភាពនេះ និងបន្តដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្តីមេត្តា និងធានាមិនបោះបង់ប្រជាជនខ្មែរណាម្នាក់ចោលឡើយ។ លោកបានសង្កត់ធ្ងន់ថា «សន្តិភាពមិនមែនបានមកដោយស្រួលនោះទេ សន្តិភាពត្រូវមានការការពារដោយភាពក្លានហាន និងប្រាជ្ញាវាងវៃ ហើយកម្ពុជាពិតជាមានភ័ព្វសំណាង ដែលមានលក្ខណៈសម្បត្តិសំខាន់ ទាំងពីរនេះ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


