ព័ត៌មានជាតិ
គិតត្រឹមល្ងាចថ្ងៃទី០៤ ខែសីហា នេះរដ្ឋបាលរាជធានី ទទួលថវិកាពីសប្បុរសជនជាង១២០០លានរៀល និង ជាង៣៧ម៉ឺនដុល្លារអាមេរិក
នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ គិត ត្រឹម ម៉ោង ១៧និង៣០នាទីនេះ រដ្ឋបាល រាជធានី ភ្នំពេញ បានទទួលថវិកាពីសប្បុរសជននៅរាជធានីភ្នំពេញ ចំនួនជាង១២០០លានរៀល និង ជាង៣៧ម៉ឺនដុល្លារអាមេរិក ព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត ដើម្បីយកទៅជួយឧបត្ថម្ភដល់វីរកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន ឱ្យដឹងថា នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគបដោយ គិត ត្រឹម ម៉ោង ១៧:៣០នាទី យើងទទួលបានថវិកាសរុប ១.២៣៩.៨០១.១៨៩ រៀល និង៣៧៥.៦៣២,០០ ដុល្លារ អាមេរិក ព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។

នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូបព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញនៅបន្តរង់ចាំទទួលអំណោយពីសប្បុរសជននៅសាលារាជធានីភ្នំពេញ។

ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅជូនកងទ័ពជួរមុខ និងទៅឱ្យបងប្អូនប្រជាពលរដ្ឋ ជាជនភៀសខ្លួនភ្លាមៗ តាមដែលអាចធ្វើបាន៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


