ព័ត៌មានជាតិ
GBC ថ្នាក់ក្រុមលេខាធិការកំពុងបន្តកិច្ចប្រជុំនៅម៉ាឡេស៊ី ចំពេលភាពតានតឹងកើនឡើងជាថ្មីនៅព្រំដែន
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) របស់កម្ពុជា បានបន្តកិច្ចប្រជុំផ្ទៃក្នុងនៅប្រទេសម៉ាឡេស៊ី ចំពេលភាពតានតឹងកើនឡើងជាថ្មីនៅតំបន់ព្រំដែនប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងនៅវេលាថ្ងៃត្រង់នេះ ថា ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា ប្រធានក្រុមលេខាធិការ GBC កម្ពុជា បានបន្តកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់ទៅលើការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាជាមួយភាគីថៃ។

ជាការគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្ដើមតាំងពីថ្ងៃទី៤ ខែសីហា ហើយនឹងបន្តដល់ថ្ងៃទី៦ ខែសីហា មុនឈានដល់កិច្ចប្រជុំកំពូលវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ខាងមុខ។ កិច្ចប្រជុំនាថ្ងៃទី៧ នឹងមានវត្តមានថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសទាំងពីរ ដោយភាគីកម្ពុជា គឺរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា និងភាគីថៃ ដឹកនាំដោយរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានិច។
តាមការព្រមព្រៀងគ្នារវាងភាគីទាំងពីរ ក្នុងកិច្ចប្រជុំជាវិសាមញ្ញ GBC នេះ ក៏បានអនុញ្ញាតឱ្យមានអ្នកសង្កេតការណ៍អន្តរជាតិពីប្រធានអាស៊ាន គឺម៉ាឡេស៊ី និងតំណាងសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលសភាពការណ៍ហាក់តានតឹងកើនឡើងជាថ្មីនៅព្រំដែន ដោយថៃ បានបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ក្រោមរូបភាពបញ្ជូនកម្លាំងយោធាបន្ថែម និងគ្រឿងចក្រ ចល័តចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស។
តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា គិតមកដល់ថ្ងៃទី៥ ខែសីហានេះ យោធាថៃមិនទាន់បានដកគ្រឿងចក្រ និងរើលួសបន្លាចេញពីតំបន់អានសេះ ក្នុងដែនអធិបតេយ្យកម្ពុជានៅឡើយទេ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


