Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរមកថៃ ១១០នាក់ទៀត ដែលមានទីលំនៅខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរខេត្តដឹកជញ្ជូនដល់លំនៅដ្ឋានវិញ

បានផុស

នៅ

នៅសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានទទួលពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ សរុប ៦២,០៥៧នាក់ ស្រី ២៥,៦១៦នាក់ ដោយឡែកពលករដែលមានទីលំនៅខេត្តស្វាយរៀង សរុបចំនួន ១១០នាក់ ស្រី ៤២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារបានដឹកជញ្ជូនពលករខ្មែរ ១១០នាក់ ស្រី ៤២នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ទៅដល់លំនៅដ្ឋានពួកគាត់វិញនៅខេត្តស្វាយរៀង នៅវេលាម៉ោង ០៣:៤៦ នាទី ទាបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ៤៩,៧១២នាក់ ស្រីប្រមាណ ២, ៩២១នាក់ កុមារប្រមាណ ១,០៤៣នាក់ ដោយឡែកខេត្តស្វាយរៀង មានពលករសរុបចំនួន ៦៣នាក់ ស្រី ២៧នាក់។ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ១១,៩៧៣នាក់ ស្រីប្រមាណ ៤,៥៥៨នាក់ (កុមារប្រមាណ ២៣៩នាក់ ស្រី ១០៥នាក់) ក្នុងនោះខេត្តស្វាយរៀង មានពលករសរុបចំនួន ៤៧នាក់ ស្រី ១៥នាក់ (កុមារ ១នាក់ )។ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៣៧២នាក់ ស្រីប្រមាណ ១៣៧នាក់ កុមារ ១០នាក់ ក្នុងនោះខេត្តស្វាយរៀង ០នាក់។

សម្រាប់ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង ០៧១ ៩៦៨ ៦៨០៥/ ០១០ ៨០១ ៥៨៤/ ០៦៩ ៣២៨ ៦០០/០៨៨ ៩២២ ៧០០៧៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម