ព័ត៌មានជាតិ
ក្រុមនិស្សិតចិន ធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា
ក្រុមនិស្សិតចិនប្រមាណ១០រូប ដែលសិក្សានៅសហរដ្ឋអាមេរិក នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advocates Team) និងមូលនិធិអាប៉ូឡូ (Apollo Foundation) បានចុះមកសិក្សាឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ដំណើរទស្សនកិច្ច ធ្វើនៅថ្ងៃទី១៣ ខែសីហានេះ ប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Global Sunshine Group ដែលបាននិងកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា និងអញ្ជើញទទួលស្វាគមន៍ដោយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

ក្នុងដំណើរទស្សនកិច្ចនេះ មន្រ្តីអាជ្ញាធរមីន បានធ្វើបទបង្ហាញសង្ខេបអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនរយៈពេលជាង ៣០ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគាំពារដល់សុខសន្តិភាពនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងប្រាប់ក្រុមនិស្សិតថា ការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ប៉ុន្តែការបោសសម្អាតមីននេះ អាចដំណើរការបានគ្រប់ជ្រុងជ្រោយ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមនយោយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។
លោកបានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហាមីនដែលនៅសេសសល់ រាជរដ្ឋាភិបាលអាណត្តិទី៧របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបន្តគាំទ្រ និងដឹកនាំឥតងាករេ ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ ដែលអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកបានគូសបញ្ជាក់បន្ថែមដល់ក្រុមនិស្សិតចិនថា ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួន ការរួមចំណែករបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយហានិភ័យនៃសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់។ ក្នុងឱកាសនោះ លោក លី ធុជ បានស្នើឱ្យក្រុមនិស្សិតចិនដែលមកទស្សនកិច្ចនៅកម្ពុជា គាំទ្រ និងចូលរួមផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់កម្ពុជា នាពេលកន្លងមក ក្នុងនោះរួមទាំងការងារបោសសម្អាតមីន ផងដែរ។
ពាក់ព័ន្ធបញ្ហាមីន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ថ្លែងថា កម្ពុជាបានចូលជាសមាជិកអនុសញ្ញាស្តីពីការហាមប្រាមប្រើប្រាស់គ្រាប់មីនតាំងពីឆ្នាំ ១៩៩៩ ដែលមកដល់ពេលនេះកម្ពុជាបានដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាកាកសំណលពីសង្គ្រាមជាច្រើនលានគ្រាប់។ លើសពីនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងបេសសកម្មថែរក្សាសន្តិភាពពិភពលោក និងចូលរួមចំណែកដោះមីនក្នុងបណ្តាប្រទេសជាច្រើន។ លោកថ្លែងថា៖«កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេះ គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


