ព័ត៌មានជាតិ
ភរិយាកងទ័ពជួរមុខ បង្ហាញមោទនភាពដែលមានស្វាមីចេញទៅសមរភូមិការពារទឹកដី ទោះគ្រួសារមិនសូវធូរធា
សមាជិកកងទ័ពជួរមុខមួយរូបនៅខេត្តមណ្ឌលគិរី ដែលមានប្តីជាយោធិនកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ស្ថិតនៅទិសខេត្តព្រះវិហារ បានបង្ហាញចំណាប់អារម្មណ៍ដោយមានមោទនភាពជាខ្លាំងដែលមានប្ដីជាកងទ័ព អង់អាចក្លាហាន ការពារបូរណភាពទឹកដីកម្ពុជាអំឡុងពេលមានសត្រូវឈ្លានពាន។

អ្នកស្រី ស៊ុម រី អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា សព្វថ្ងៃគាត់មានស្វាមីជាយោធិនកងទ័ព មានឈ្មោះ ស្រើយ ងិត អាយុ ៣៤ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានកូនប្រុសស្រីចំនួន៥នាក់ ក្នុងនោះកំពុងសិក្សា សិក្សា៣នាក់។ អ្នកស្រីបានរៀបរាប់ថា បទពិសោធប្តីគាត់បានចូលបម្រើការជាយោធិនចាប់តាំងពីឆ្នាំ២០១៧មកទល់បច្ចុប្បន្ននេះចំនួន៨ឆ្នាំកន្លងមកហើយ បច្ចុប្បន្នប្ដីរបស់គាត់កំពុងតែឈរជើងនៅឯ សមរភូមិមុខខេត្តព្រះវិហារ។
បន្ទាប់ពីមានហេតុការណ៍ផ្ទុះអាវុធពីសំណាក់ភាគីថៃឈ្លានពានមកលើកម្ពុជាគាត់បានខកខានទំនាក់ទំនងជាមួយប្តីរបស់គាត់មួយរយៈ បានសម្តែងការព្រួយបារម្ភជាខ្លាំង។ ប៉ុន្តែជាសំណាងល្អ នៅថ្ងៃទី៨ខែសីហានេះ អ្នកស្រីបានទទួលដំណឹងមកថាប្តីរបស់គាត់មានសុខសុវត្ថិភាព។

ក្នុងនាមអ្នកស្រីជាភរិយា ដែលមានស្វាមីជាកងទ័ព ការពារបូរណភាពទឹកដី បានបង្ហាញពីចំណាប់៖«ទោះស្ថានភាពគ្រួសារលំបាក ប៉ុន្តែខ្ញុំមានមោទនភាពខ្លាំងដែលមានប្ដីជាកងទ័ព អង់អាចក្លាហាន ការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់ប្រទេសជិតខាង។
អំឡុងពេលថៃឈ្លានពានកម្ពុជា ស្វាមីរបស់គាត់នៅបន្តឈរជើងនៅជួរមុខមិនទាន់ត្រឡប់មកជួបប្រពន្ធកូននោះទេ ដែលធ្វើឱ្យជីវភាពគ្រួសារជួបការលំបាក។ ទន្ទឹមនឹងជួបការខ្វះខាត អ្នកស្រីអំពាវនាវដល់សប្បុរសជនមេត្តាជួយជាគ្រឿងឧបភោគបរិភោគ ឬសម្ភារៈដែលអាចជួយទ្រទ្រង់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃបានមួយរយៈ។

អ្នកស្រីរៀបរាប់ថា៖«បច្ចុប្បន្ន ខ្ញុំមិនមានមុខរបរអ្វីធំដុំទេក្រៅពីប្តីធ្វើទាហាន ក្រៅពីរៀបចំទុកដាក់ចង្រ្កានជើងឆ្នាំង បញ្ជូនកូនទៅរៀន ពេលទំនេរដើររកបន្លែព្រៃ ឬជីកទំពាំង ព្រោះត្រូវមានបន្ទុកចិញ្ចឹមកូន៥នាក់»។ អ្នកស្រី និងកូនចំនួន ៥នាក់ រួមជាមួយម្តាយចាស់ជរា កំពុងរស់នៅផ្ទះដ៏តូចមួយ ទន្ទឹងរង់ចាំស្វាមីត្រឡប់មកពីធ្វើសង្គ្រាម៕
អត្ថបទ ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


