ព័ត៌មានជាតិ
ស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យលិចលង់ភូមិឋានឃុំចំនួន៣ ក្នុងស្រុកពួក ខេត្តសៀមរាប
តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលដែលប្រទេសកម្ពុជាទទួលរងនូវសម្ពាធអាកាសទាប បានបណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាប៉ុន្មានថ្ងៃ ធ្វើឱ្យឃុំចំនួន៣ នៅបែកខាងលើរបស់ស្រុកពួក ខេត្តសៀមរាប ទទួលរងការលិចលង់ដោយទឹកភ្លៀង រួមមានឃុំ ត្រីញ័រ ឃុំរើល និងឃុំកែវពណ៌។

លោកអភិបាលស្រុក បានបញ្ជាក់ថា ឃុំទាំង៣ ដែលរងការលិចលង់ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ភូមិចំនួន១៩ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២ ៥៥គ្រួសារ ,មណ្ឌលសុខភាព ២កន្លែង ,សាលារៀន ២ខ្នង ស្នាក់ការបក្ស ១កន្លែង ,ប៉ុស្តិនគរបាលរដ្ឋបាល ១កន្លែង ,វត្ត ១កន្លែង ,ទឹកលិចហូរកាត់ផ្លូវកៅស៊ូ ២ខែ្ស ប្រវែង ១១០ម៉ែត្រ និងផ្លូវលំចំនួន ៣០ខ្សែ មានប្រវែង ១៥ពាន់ ៨៣០ម៉ែត្រ និងលិចដំណាំស្រូវ ១៧៦ហិចតា ។
ក្នុងការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង លោក ស៊ិន ចាន់ថុល ក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវធ្វើការពិនិត្យ នូវផ្លូវចរន្តទឹកហូរដែលប្រជាពលរដ្ឋ បានធ្វើការបិទ ឬក៏ដាក់លូមិនបានត្រឹមត្រូវ ដែលរង្វង់មុខលូតូច ដែលធ្វើឱ្យចរន្តទឹកហូរមិនទាន់។ ម៉្យាងទៀតនៅតាមប្រព័ន្ធប្រឡាយមួយចំនួន ដែលពលរដ្ឋបានបិទកាត់តាមប្រឡាយ ក៏ជាបញ្ហាដែលធ្វើឱ្យចរន្តទឹកហូរមិនទាន់ ចុះទៅផ្នែកខាងក្រោមផងដែរ។

ក្នុងនោះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងនាយប៉ុស្តិ៍នគរបាល ត្រូវធ្វើការទុកដាក់នូវ សម្ភារៈបរិក្ខាពេទ្យឱ្យបានល្អ និងរាល់ឯកសារឱ្យបានត្រឹមត្រូវ ក្នុងពេលកំពុងលិចទឹកនេះ។ ព្រមទាំងសូមឱ្យគ្រូពេទ្យ សហការជាមួយភូមិ ឃុំ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អំពីអនាម័យ សុខភាព ក្នុងពេលដែលជួបគ្រោះមហន្តរាយនេះ៕
ដោយ៖ គឿនវេត





-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


