ព័ត៌មានជាតិ
ប្រធានពន្ធនាគារ ក្រើនរំលឹកមន្រ្តីគ្រប់គ្រងជនជាប់ឃុំដោយក្រមសីលធម៌ ចៀសវាងធ្វើទុក្ខបុកម្នេញ
អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ លោក នុត សវនា ក្រើនរំលឹកមន្រ្តីពន្ធនាគារ ពង្រឹងការងារគ្រប់គ្រងជនជាប់ឃុំតាមអគារប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: និងប្រកាន់ភ្ជាប់នូវការគ្រប់គ្រងបែបមនុស្សធម៌ ចៀសវាងនូវការកេញប្រវ័ញ្ច ឬធ្វើទុក្ខបុកម្នេញជនជាប់ឃុំ។

ការណែនាំ និងក្រើនរំលឹកនេះ ធ្វើឡើងនាឱកាសលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការិយាល័យប្រតិបត្តិ និងលើកទិសដៅការងារមួយចំនួន កាលពីរសៀល ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងអង្គប្រជុំ លោកបានណែនាំដល់ប្រធានអគារ និងមន្ត្រីត្រូវប្រើភាសាឲ្យបានសមរម្យជាមួយជនជាប់ឃុំចៀសវាងដាច់ខាតការប្រើសម្តីគំរោះគំរើយ។
លោកមានប្រសាសន៍ថា មន្ត្រីមណ្ឌលអប់កែប្រែទី១ មានភារកិច្ចមើលការពារជនជាប់ឃុំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំ ក្រៅពីនោះក៏ជាគ្រូអប់រំផងដែរ។លោកសង្កត់ធ្ងន់ថា៖«ថ្នាក់ដឹកនាំ និងមន្ត្រី ត្រូវចៀសវាងដាច់ខាត នូវការកេងប្រវ័ញ្ច ធ្វើទុក្ខបុកម្នេញ គាបសង្កត់ដល់ជនជាប់ឃុំ ដើម្បីអត្ថប្រយោជន៍ណាមួយឡើយ»។លើសពីនេះ លោកជំរុញមន្ត្រីទាំងអស់ បន្តខិតខំធ្វើការ នឹងតម្កល់ផលប្រយោជន៍អង្គភាព និងសន្តិសុខសាធារណៈជាធំ ហើយប្រធានអគារ ត្រូវម្ចាស់ការគ្រប់គ្រងអគាររបស់ខ្លួនដែលបានល្អ កុំឱ្យមានបាតុភាព ឬបទល្មើសណាមួយកើតឡើង។
លោក នុត សវនា ផ្តល់អនុសាសន៍ទៀតថា ប្រធានអគារ ត្រូវគ្រប់គ្រងសណ្ដាប់ធ្នាប់ ការស្លៀកពាក់របស់ជនជាប់ឃុំឲ្យបានល្អ និងសម្អាតបរិស្ថានជុំវិញអគាររបស់ខ្លួនឲ្យបានស្អាតជានិច្ច។ ចំណែកតាមច្រក តាមកងព័ន្ធ និងនៅតាមអគារ ត្រូវពង្រឹងការងារត្រួតពិនិត្យឆែកឆេរ រុករកវត្ថុហាមឃាត់ និងបទល្មើស ដែលខុសនឹងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងច្បាប់របស់រដ្ឋ។

ដើម្បីរក្សាសណ្តាប់ធ្នាប់ លោកណែនាំឱ្យនៅតាមអគារ ត្រូវបន្តធ្វើតេស្តទឹកនោមរកសារធាតុញៀនលើជនជាប់ឃុំ ដែលសង្ស័យ ដើម្បីធានាបាននូវការគ្រប់គ្រងមានប្រសិទ្ធភាព និងមិនមានការលួចលាក់ប្រើប្រាស់សារធាតុញៀន។ ពាក់ព័ន្ធនឹងប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ រុករកគ្រឿងញៀនវិញ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ ស្នើឱ្យអនុប្រធានមណ្ឌលទទួលផែនប្រតិបត្តិ ជួយសម្របសម្រួល ដល់មន្ត្រីជំនាញដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាល យកសត្វ សុនខ ចូលទៅល្បាតហិតក្លិនស្វែងរកសារធាតុញៀន នៅតាមអគារទាំងអស់ក្នុងមណ្ឌល។
បន្ថែមពីនេះ ក្នុងកិច្ចការបំពេញសេវាសាធារណៈ លោកស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលមានភារកិច្ច ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យឯកសារឲ្យបានត្រឹមត្រូវ ជួយសម្របសម្រួល និងការប្រើពាក្យសម្ដី កាយវិការ ឱ្យបានសមរម្យ ជាមួយក្រុមគ្រួសារដែលមកជួបសួរសុខទុក្ខជនជាប់ឃុំ។ ជាពិសេស ថ្នាក់ដឹកនាំ និងមន្ត្រី ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ បើមានបញ្ហាអ្វី ត្រូវលើកយកមកជជែកពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា។

នាឱកាសភ្ជុំបិណ្ឌនេះ ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅមណ្ឌលអប់រំកែប្រែទី១ មន្រ្តីពន្ធនាគារ បានចែកនំប៉័ងស្នូលសាច់ជ្រូកខ្វៃ និងទឹកក្រូច ដល់ជនជាប់ឃុំ នៅអគារ”ឆ” ដែលជាអ្នកចេញធ្វើពលកម្មបម្រើសេវាផ្សេងៗដល់មណ្ឌល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


