ព័ត៌មានជាតិ
នារដូវភ្ជុំបិណ្ឌនេះ ជនជាតិដើមភាគតិចធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងជូនឪពុកម្តាយដូចប្រពៃណីខ្មែរ
ខេត្តរតនគិរី៖ នៅតាមបណ្តាភូមិនីមួយៗនៃសហគមន៍របស់ជនជាតិដើមភាគតិច ក្រៅតែពីប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់របស់ខ្លួន ពួកគេក៏មានទំនៀមទម្លាប់ ធ្វើម្ហូបអាហារប្រគេនព្រះសង្ឃ និងប្រគេនជូនឪពុកម្តាយនាឱកាសបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរនេះ ប្រជាសហគមន៍ជនជាតិដើមភាគតិច បានទៅលេងឪពុកម្តាយ ជីដូនជីតា ដោយនាំយកម្ហូបអាហារ បង្អែម លុយកាក់ សម្លៀកបំពាក់ ជូនសាច់ញាតិ ដើម្បីជាការតបស្នងសងគុណ។

អ្នកស្រី ថងលៀន នាង ជាជនជាតិដើមភាគតិចគ្រឹង បានលើកឡើងថា បច្ចុប្បន្នពួកគាត់នៅតែប្រកាន់ភ្ជាប់ទំនៀមទម្លាប់របស់ជនជាតិដែលបន្សល់ទុកតាំងពីដូនតាមមក។ ទន្ទឹមនឹងនោះ ពួកគេក៏បានចូលរួមក្នុងទំនៀមទម្លាប់ខ្មែរទូទៅផងដែរ ដូចជាការប្រគេនចង្ហាន់នៅវត្ត និងរៀបចំបាយសម្លជូនឪពុកម្តាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ អ្នកស្រីបន្ថែមថា នារដូវភ្ជុំបិណ្ឌឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនៗដែរ គឺបានរៀបចំបាយសម្លមួយស្រាក់ លុយកាក់ និងភេសជ្ជៈជូនឪពុកម្តាយ។ លើសពីនេះ អ្នកស្រីមានបំណងនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះនៅផ្ទះផងដែរ។
ចំណែកអ្នកស្រី គី ជាជនជាតិដើមភាគតិចគ្រឹង បាននិយាយថា នារដូវភ្ជុំបិណ្ឌ តែងតែទៅលេងផ្ទះឪពុកម្តាយខាងខ្លួន និងខាងប្តី មិនដែលអាក់ខាននោះទេ។ បើទោះបីជាមានប្រាក់កាសតិចឬច្រើន ក៏ឆ្លៀតធ្វើបាយម្ហូបអាហារ បង្អែមចំអាបនិងភេសជ្ជៈ ទៅជូនពួកគាត់ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តអារាម ដើម្បីឧទ្ទិសបុណ្យកុសលជូនម្តាយ ដែលបានស្លាប់បាត់បង់ជីវិត ជាការដឹងគុណផង និងទទួលពរសព្ទសាធុការ ពីឪពុកម្តាយឲ្យរកស៊ីមានបាន ជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។ បើតាមជនជាតិដើមភាគតិចរូបនេះ អ្នកស្រីធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងបាយសម្លជូនឪពុកម្តាយនារដូវភ្ជុំបិណ្ឌតាំងពីធំដឹងក្តីមក ហើយទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិចក៏នៅតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ជនជាតិដើមភាគតិចទំពួនមួយរូបទៀត លោក ថងលៀន ប្រាប់កម្ពុជាថ្មីដែរថា នៅក្នុងឱកាសរដូវភ្ជុំបិណ្ឌ កូនៗដែលមានប្តីប្រពន្ធ បែកផ្ទះទៅនៅផ្ទះផ្សេងៗគ្នា តែងតែមកលេង និងយកម្ហូប នំចំណីជូនពិសារ។ លោកបន្តទៀតថា៖« កូនៗជូនបាយម្ហូបអាហារ បង្អែម លុយកាក់ ខោអាវ សម្លៀកបំពាក់ជារៀងរាល់ឆ្នាំ មិនថា បុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំខ្មែរ ដែលនេះជាទឹកចិត្តកូនហើយជាការដឹងគុណរបស់ពួកគេ»៕
អត្ថបទ៖ ខៀវ ចាប
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


