Connect with us

ព័ត៌មានជាតិ

លួចចេញពីភ្នំពេញ ទៅស្រុកកំណើត ឡានពេទ្យមកដឹកដល់ផ្ទះ

បានផុស

នៅ

សមត្ថកិច្ចនគរបាលខេត្ត សហការជាមួយអាជ្ញាធរស្រុកកំពង់លែង និងមន្ត្រីមន្ទីរសុខាភិបាលខេត្ត នៅម៉ោង០៥រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចុះទៅប្រមូលប្រជាពលរដ្ឋ និងកម្មករកម្មការិនីជាង៣០នាក់ នៅក្នុងស្រុកកំពង់លែង ដែលបានល្មើលនឹងបម្រាមរបស់អាជ្ញាធរ និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល លួចចេញពីក្រុងភ្នំពេញ​មកកាន់ស្រុកកំពង់លែង ដោយបានដឹកជញ្ជូនពួកគាត់ ទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក នៅស្រុកទឹកផុស នឹងយកសំណាកទៅពិនិត្យរកមេរោគកូវីត១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មិន ឆាន់សារ៉េត អ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង០៥ រសៀលនេះ យើងប្រមូលបានប្រជាពលរដ្ឋ និងកម្មករកម្មការិនីជាង៣០នាក់ មកពីទីក្រុងភ្នំពេញ ចូលមកទឹកដីស្រុកកំពង់លែង ជាស្រុកកំណើត (អត់ដឹងមកតាមផ្លូវណា) គឺនៅក្នុងឃុំស្វាយរំពារ និងឃុំដារ ។ អ្នកទាំងនោះ ត្រូវដឹកជញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យមកពីខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅធ្វើចត្តាឡីស័កនៅមណ្ឌល​ចត្តាឡីស័ក​ស្រុកទឹកផុស និងយកសំណាកពិនិត្យរកមេរោគកូវីដ១៩ផងដែរ។

ករណីនេះអាជ្ញាធរស្រុក បានពិនិត្យ និងតាមដានយ៉ាងដិតដល់ នូវការលួចចូលរបស់ពលរដ្ឋ ដែលមិនគោរពតាមបទបញ្ជារបស់អាជ្ញាធរខេត្ត និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងស្ថានទប់ស្កាត់ការរីករាលដាលឆ្លងនូវជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃនេះ ។

អាជ្ញាធរខេត្ត សំណូមពរដល់សមត្ថកិច្ចដែលប្រចាំការតាមគោលដៅព្រំប្រទល់ខេត្ត សូមមេត្តាជួយរឹតបន្តឹងការលួចឆ្លងកាត់ចូល ក្នុងខេត្តឲ្យបានម៉ឺងម៉ាត់ផង បើពុំនោះទេ យើងមិនអាចគ្រប់គ្រងស្ថានភាព នៃការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសាគមន៍បានឡើយ ៕

អត្ថបទ ៖ ឈៀងថារិទ្ធ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម