Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការព្យាបាលដល់វីរកងទ័ពរងរបួសភ្នែក កំពុងសម្រាកព្យាបាលនៅពេទ្យព្រះអង្គឌួង

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែ​កញ្ញា ឆ្នាំ ២០២៥ បាន​ចុះ​សួរ​សុខ​ទុក្ខ និង​ពិនិត្យ​ការ​ថែទាំ​ព្យាបាល​វីរ​កងទ័ព​ដែល​កំពុង​សម្រាក​ព្យាបាល ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​គ្រប់​ផ្នែក ជាពិសេស​ផ្នែក​ចក្ខុ​សាស្ត្រ នៃ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នេះ លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​សម្ដែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ ក្រុម​គ្រូពេទ្យ និង​បុគ្គលិក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ក្នុង​ការ​ខិតខំ​បម្រើ​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​កងទ័ព ដោយ​បាន​ធ្វើ​សកម្មភាព​ភ្លាមៗ និង​បញ្ជូន​មក​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់​ពេលវេលា ចំ​គោលដៅ ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក៏បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ការងារ​បច្ចេកទេស​កម្រិត​ឯកទេស ជាមួយ​គ្រូពេទ្យ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​បញ្ជាក់​បន្ថែម​លើ​ភាព​ច្បាស់លាស់ នៃ​វិធីសាស្ត្រ​ធ្វើ​រោគ​វិនិច្ឆ័យ និង​វិធីសាស្ត្រ នៃ​ការ​ព្យាបាល ដោយ​ឈរ​លើ​គោលការណ៍​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព។

ពលបាលឯក ម៉ន ភក្ត្រា សមាជិក​វរ​សេនា​តូច ៥១៣ កងពលតូច​ថ្មើរជើង​លេខ ៥១ រង​របួស ព្រោះតែ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​បង្ក​ឡើង​ដោយ​ភាគី​ថៃ នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ បច្ចុប្បន្ន វីរ​កងទ័ព ម៉ន ភក្ត្រា កំពុង​ទទួល​បាន​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យ​អង្គ​ឌួង ក្រោម​ការ​ឧបត្ថម្ភ​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម