ព័ត៌មានជាតិ
កំណត់ព្រំដីរមណីយដ្ឋានទីលានទាត់សី ឃុនឆាងឃុនផែន បង្ការការរំលោភបំពាន
អាជ្ញាធរស្រុកមណ្ឌលសីមា និងមន្ទីរវប្បធម៌ ខេត្តកោះកុង បានសម្រេចឯកភាពបោះបង្គោលកំណត់ព្រំដីរមណីយដ្ឋានទីលានទាត់សីឃុនឆាងឃុនផែនឱ្យបានរឹងមាំជាងមុន ដើម្បីបង្ការការលួចរំលោភបំពានយកដីធ្វើជាកម្មសិទ្ធិឯកជនទៅថ្ងៃអនាគត។
ផ្ទៃដីសរុបជាង១ហិចតារបស់រមណីដ្ឋានប្រវត្ថិសាស្រ្តទីលានទាត់សីឃុនឆាងឃុនផែន ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ត្រូវបានក្រុមមន្រ្តីជំនាញចុះវាស់វែងចុចនិយាមការបុរាណដ្ឋានដែលមានស្រាប់ ក្នុងគោលបំណងងាយស្រួលគ្រប់គ្រងជាទ្រព្យសម្បត្តិរដ្ឋ។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា គូសបញ្ជាក់នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា ទីតាំងប្រវត្តិសាស្រ្តមួយនេះ បច្ចុប្បន្នពុំទាន់មានប្លង់កំណត់ច្បាស់លាស់នៅឡើយទេដែលអាចនឹងបាត់បង់ ឬរងការរំលោភបំពានយកធ្វើជាសម្បត្តិឯកជនក្នុងប្រការណាមួយបាន។
លោកអភិបាលស្រុក បន្តថា ដូច្នេះទើបរដ្ឋបាលស្រុក និងមន្ទីរវប្បធម៌ ស្រុះស្រួលគ្នាចុះវាស់វែងជាប្រព័ន្ធ ដើម្បីបញ្ចៀសមានទំនាស់ដីធ្លីរវាងពលរដ្ឋដែលមានដីធ្លីក្បែរនោះ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុងបានឲ្យដឹងដែរថា មន្ទីរមិនទាន់រៀបចំធ្វើប្លង់កម្មសិទិ្ធរបស់រដ្ឋបានត្រឹមត្រូវនៅឡើយចំពោះទីតាំងរមណីយ ដ្ឋានប្រវត្ថិសាស្រ្តមួយនេះ។
ហើយកាលពីអាណត្តិអតីតប្រធានមន្ទីរមុនៗ គឺពុំទាន់បានចុះបញ្ចីលក្ខណៈជាប្រព័ន្ធរបស់រដ្ឋបាលស្រុកទេ ដូច្នេះដើម្បីបង្ការទប់ស្កាត់ខ្លាចក្រែងមានការរំលោភបំពានយកធ្វើជាសម្បត្តិឯកជនទៅអនាគត ទើបលោកស្រីស្នើសុំទៅរដ្ឋបាលស្រុក និងមន្រ្តីការិយាល័យដែនដីស្រុកពិនិត្យវាស់វែងកំណត់ព្រំទល់ដីទាំងអស់គ្នា។
រមណីយដ្ឋានប្រវត្តិសាស្រ្តទីលានទាត់សី ឃុនឆាងឃុនផែន ជាទីតាំងគោរព សក្ការៈតាម សាសនា និងទាក់ទាញ ភ្ញៀវ ទេសចរមកលេងកម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះ អាចផ្តល់ប្រាក់ ចំណូល មួយចំនួនតូចជូនដល់អ្នកស្រុកតាមរយៈការលក់ដូរ ផលិតផលផ្សេងៗ៕

អត្ថបទៈ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


