ព័ត៌មានជាតិ
ព្រះសង្ឃនិងពុទ្ធបរិស័ទខេត្តបន្ទាយមានជ័យ យកអំណោយជូនកងទ័ពជួរមុខនៅភូមិព្រៃចាន់ស្រុកអូរជ្រៅ
បន្ទាយមានជ័យ ៖ ព្រះសង្ឃនិងពុទ្ធបរិស័ទជាច្រើនមកពីតាមទីវត្តអារាមនានានៃខេត្តបន្ទាយមានជ័យចាប់តាំងពីទាហានថៃរាយបន្លាលួសឈ្លានពានហ៊ុមព័ទ្ធផ្ទះ និងទន្ទ្រានដីពលរដ្ឋកម្ពុជានៅភូមិជោគជ័យនិងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យមក ជារៀងរាល់បីថ្ងៃម្តង តែងនាំយកអំណោយជាច្រើនចែកជូនកងទ័ពជួរមុខចំនួនបួនគោលដៅនៃព្រំដែនដែលកំពុងប្រឈមនឹងថៃ។

តាមសង្ឃដីការបស់ព្រះសង្ឃនិមន្តនាំយកអំណោយជូនកងទ័ព នៅរសៀលថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិព្រៃចាន់បានមានសង្ឃដីកាថា ការជួយជាតិ ការពារជាតិ ជាកាតព្វកិច្ចរបស់ប្រជាជនគ្រប់រូប រួមទាំងព្រះសង្ឃផងដែរ។

ក្នុងសម្រាប់ព្រះសង្ឃនៅខេត្តបន្ទាយមានជ័យបានរួមគ្នានាំយកទេយ្យវត្ថុដែលពុទ្ធបរិស័ទប្រគេនដល់ព្រះសង្ឃរួមនឹងអំណោយដែលពុទ្ធបរិស័ទចូលរួមសម្រាប់ជូនកងទ័ពមកប្រគល់ជូនកងទ័ពដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់របស់ព្រះសង្ឃនិងពុទ្ធបរិស័ទនិងជាការលើកទឹកចិត្តចំពោះកងទ័ពជួរមុខ។

សូមបញ្ជាក់ថា ក្រៅពីព្រះសង្ឃក៏មានប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទីបានមកមើលនិងនាំយកអំណោយចែកជូនដល់កងទ័ពនៅភូមិព្រៃចាន់៕
ដោយ ៖ អពៅ











-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


