ព័ត៌មានជាតិ
មេសិទ្ធិមនុស្សកម្ពុជា ប្រាប់មេដឹកនាំថៃឱ្យចេះគិត កុំចង់មានជម្លោះតពូជ កុំយកកម្ពុជា-ថៃ ជាកន្លែងសាកអាវុធរបស់មហាអំណាច
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសារជាចំហរមួយទៅកាន់មេដឹកនាំនៅប្រទេសថៃ ដោយប្រាប់ឱ្យចេះគិត កុំចេះតែចង់មានជម្លោះជាមួយកម្ពុជារហូតតពូជ និងកុំយកប្រទេសទាំង២ធ្វើជាទីលានសាកអាវុធរបស់ប្រទេសមហាអំណាច។ សារដាស់តឿនរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅពេលនេះ គឺស្របពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែមិនទាន់អាចដោះស្រាយបាន ដោយសារតែភាគីថៃហាក់ដូចជាគ្មានភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។

តាមរយៈទំពរហ្វេសប៊ុក លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរថា៖ «អ្នកកាន់អំណាចថៃ ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជន និងសេដ្ឋកិច្ច។ កុំវង្វេងប្រវត្តិសាស្ត្រ និងក្លែងផែនទីធ្វើឲ្យប្រទេសទាំង២ មានជម្លោះនឹងគ្នាតពូជ។ ជាពិសេស ជៀសវាងកុំយកប្រទេសយើងទាំង២ជាកន្លែងសាកអាវុធដែលផលិតនៅចិន និងអាមេរិក»។ ជាមួយគ្នានេះ លោក កែវ រ៉េមី ក៏ទាញការចាប់អារម្មណ៍ថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាកន្លែងដែលបាន និងកំពុងសាកអាវុធរបស់មហាអំណាចលោកសេរី និងរុស្ស៊ី រួចហើយ ពោល គឺនៅតែអាវុធរបស់ចិនតែប៉ុណ្ណោះ។ ដូច្នេះហើយ លោកប្រាប់ទៅមេដឹកនាំថៃថា បើឈប់បាន ក៏ឈប់ទៅ។
សាររបស់លោក កែវ រ៉េមី នាពេលនេះ មិនមែនជារឿងចៃដន្យឡើយ។ មិនចៃដន្យ ដោយសារតែមេដឹកនាំថ្មីរបស់ថៃ ក៏ដូចជា មេទ័ពថ្មីថៃដែលទើបចូលកាន់តំណែង តែងតែបានបញ្ចេញសារមិនផ្តល់ផលវិជ្ជមានដល់ដំណើរការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីសោះ។ រាប់ចាប់ពីនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីការបរទេស រួមទាំង មេបញ្ជាការថ្មីនៃយោធាភូមិភាគ១ និងភូមិភាគ២របស់ថៃ សុទ្ធតែបានបញ្ចេញសម្តីមិនស្របនឹងស្ថានការ ហើយសម្តីខ្លះទៀតនោះ គឺក្នុងន័យបំផ្លាញកិច្ចខិតខំប្រឹងប្រែងដែលភាគីទាំង២កម្ពុជា-ថៃ បានសម្រេចរួមគ្នាកន្លងមក ដូចជា បទឈប់បាញ់ និងលទ្ធផលនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ(GBC) ជាដើម។ រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បាន និងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជូននូវបទឈប់បាញ់ តែភាគីថៃវិញ តែងតែរកលេសបង្កហេតុបំពានបទឈប់បាញ់ជាបន្តបន្ទាប់។

ក្រៅពីបញ្ហានេះ កងទ័ពថៃ នៅតែមិនព្រមដោះលែងទាហានកម្ពុជាចំនួន១៨នាក់ដែលទាហានថៃបានប្រើល្បិចចាប់ខ្លួនដោយខុសច្បាប់នៅក្រោយបទឈប់បាញ់ចូលធរមាន។ គិតមកដល់ថ្ងៃទី០៦ ខែតុលានេះ គឺមានរយៈពេល៦៩ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជា អំពាវនាវឱ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជាទាំង១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


