ថ្ងៃ​ស្អែក​ព្រឹទ្ធសភា បើកកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២២
Connect with us

នយោបាយ

ថ្ងៃ​ស្អែក​ព្រឹទ្ធសភា បើកកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២២

បានផុស

នៅ

ថ្ងៃព្រហស្បតិ៍ស្អែកនេះ ព្រឹទ្ធសភានឹង​បើកកិច្ចប្រជុំវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី០១ ខែធ្នូនេះ​លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ លោកបន្តថា ក្រៅពីពិនិត្យ និងអនុម័តនូវសេចក្តីព្រាងច្បាប់ខាងលើនេះ ព្រឹទ្ធសភាក៏នឹងប្រជុំពិនិត្យ និងឲ្យយោបល់លើរបៀបវារៈ នៃសេចក្តីព្រាងច្បាប់មួយចំនួនផ្សេងៗទៀតផងដែរ។

នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន០៤ រួមមាន៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ០៣ខាងលើនេះ៕ 

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៧ ម៉ោង មុន

បុរស​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​រថយន្ត​ចត​ស្ងៀម​មុខ​ផ្ទះ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ប៉ែន ចំ​រ៉ុង ចាត់ទុក​លោក ហ្វៃ សំអាង ជា​អ្នកមាន​គុណ​ដំបូង​គេ​លើ​វិស័យ​ភាពយន្ត

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ខេ​មរៈ​ សិរីមន្ត ធ្វើ​ពិធីបុណ្យ​គំរប់​ខួប​៣​ឆ្នាំ ខេ​មរៈ ស្រី​ពៅ យ៉ាង​អធិកអធម

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រឿងរ៉ាវនាយ ចយ និងភរិយា ​ត្រូវសារព័ត៌មានវៀតណាមយកទៅចុះផ្សាយបែបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​នៅតែ​ទទូច​ឲ្យ​អ្នកពាក់ព័ន្ធ​ចូលរួម​ផ្តល់​ជា​មតិយោបល់​លើ​សេចក្ដីព្រាងច្បាប់​បង្កើត “​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​”

Sokha Hotels

ព័ត៌មានពេញនិយម