នយោបាយ
សម្តេច ហ៊ុន សែន ប្រាប់ជាមុនថា COC សម្រេចបាន ឬមិនបាននៅឆ្នាំក្រោយ កុំមកជេរ ឬបន្ទោសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន និងពិភពលោកថា កម្ពុជា នឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។ ប៉ុន្តែ បើសម្រេចមិនបានវិញ សម្តេចតេជោ បានគូសបញ្ចាក់ថា កុំមកជេរ ឬបន្ទោសកម្ពុជាឱ្យសោះ។

នៅចំពោះមុខបណ្តាទូតបរទេសនានាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅព្រឹកថ្ងៃពុធនេះ សម្តេចនាយករដ្ឋមន្រ្តី បានអះអាងថា ការសម្រេចបាន ឬមិនបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) គឺមិនមែនអាស្រ័យទាំងស្រុងលើកម្ពុជានោះទេ ព្រោះកន្លងមក ប្រធានអាស៊ានដទៃទៀតក៏សម្រេចមិនបាននោះដែរ។ ប្រទេសទាំងនេះ មានដូចជា ប្រទេសហ្វីលីពិន វៀតណាម ម៉ាឡេស៊ី ជាដើមដែលជាប្រទេសពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ប្រសិនបើវាកើតឡើងនូវ COCនៅទីក្រុងភ្នំពេញ ចុះហត្ថលេខាបាននៅទីក្រុងភ្នំពេញ គឺកម្ពុជាសប្បាយចិត្តណាស់ សប្បាយចិត្តនៅត្រង់ថា អា DOC ក៏វាកើតនៅភ្នំពេញ អា COC ក៏វាកើតនៅភ្នំពេញ RCEP គេហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ វាក៏បានចេញពីទីក្រុងភ្នំពេញ ហើយវាចូលជាធរមាននៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឡើងវិញ។ ប៉ុន្តែ ក្នុងករណីដែលធ្វើមិនបាន ក្នុងករណីដែលចេញមិនរួច សុំកុំបន្ទោសកម្ពុជា។ មូលហេតុងាយយល់ ចុះប្រទេសដទៃទៀតដែលធ្វើជាប្រធានអាស៊ានមុនកម្ពុជា ម៉េចក៏ធ្វើមិនបាន? ហេតុអីដល់កម្ពុជា មកបន្ទោសកម្ពុជា? និយាយគ្នាទុកឲ្យហើយអាកន្លែងហ្នឹង!»។

សូមបញ្ជាក់ជូនថា បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះ គឺជាបញ្ហាដ៏រសើប និងជាជំងឺដ៏រ៉ាំរ៉ៃមួយដែលមិនទាន់អាចដោះស្រាយបាននៅឡើយទេគិតមកដល់ពេលនេះ។ ប្រទេសជាសមាជិកអាស៊ានដែលមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងនេះ តែងតែលើកយកបញ្ហានេះមកដាក់ និងសង្កត់ឲ្យកម្ពុជាដោះស្រាយនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានម្តងៗ។ ប៉ុន្តែ លើកនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញមកគូសបញ្ជាក់ជាមុនហើយថា ប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្តី ឬចុះវាស់វែងដីចែកឲ្យគ្នានៅក្នុងតំបន់ជម្លោះនៅសមុទ្រចិនបាននោះឡើយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


