នយោបាយ
ប្រមុខដឹកនាំកម្ពុជា ប្រកាសគោលជំហរ៣ចំណុចចំពោះបញ្ហានៅសមុទ្រចិនខាងត្បូង
«កម្ពុជា មានគោលជំហរ៣ចំណុចចំពោះបញ្ហាសមុទ្រចិនខាងត្បូង» នេះ គឺជាការប្រកាសឡើងជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅចំពោះមុខបណ្តាទួតបរទេសនានានៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ “ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ” នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ប៉ុន្តែ ត្រង់ថា ការដោះស្រាយបញ្ហាជម្លោះចេញ ឬមិនចេញ កុំមកបន្ទោសកម្ពុជា។
បើតាមសម្តេចតេជោ ហ៊ុន សែន គោលជំហរទាំង៣ចំណុចរបស់កម្ពុជា គឺ ទី១. អនុវត្តឲ្យបានខ្ជាប់ខ្ជួនសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) ទី២. ប្រទេសដែលជាប់ពាក់ព័ន្ធត្រូវធ្វើការសម្របសម្រួលគ្នា ទី៣. ខិតខំសម្រេច COC ឱ្យបាន។ សម្ដេចថា គោលជំហរប្រទេសដទៃទៀតមិនខុសពីគោលជំហររបស់កម្ពុជានោះទេ។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការលើកឡើងនេះ គឺគ្រាន់តែជាការជូនសារមួយមុន១៥ថ្ងៃ នៃការចូលកាន់ប្រធានអាស៊ានពេញលេញនៅឆ្នាំ២០២២ខាងមុខ ហើយសម្ដេចសង្ឃឹមថា បណ្ដាបេសកម្មការទូត ដែលវត្តមាននៅកម្ពុជា នឹងយកគោលជំហររបស់សម្ដេចទៅដាក់ជូនមេដឹកនាំរបស់ខ្លួន។ ជាមួយគ្នានេះ សម្តេចតេជោ សែន បានអះអាងថា ៖ «ខ្ញុំនឹងខិតខំជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីចរចាជាមួយចិន»។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ដែរថា ក្នុងពេលប្រជុំអាស៊ាន-ចិន នាយករដ្ឋមន្ត្រីចិន បានសន្យារួចហើយថា នឹងខិតខំជំរុញការចរចានេះ ។ ចំណែក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង វិញ ក៏បានអះអាងអំពីការខិតខំប្រឹងប្រែង ដើម្បីឲ្យសម្រេចបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) នេះផងដែរ ។ ដូច្នេះហើយ ប្រទេសអាស៊ាន ត្រូវតែខិតខំរួមគ្នាជាមួយចិន ដើម្បីពន្លឿនការចរចារ៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ